ដោយ
ថៃ សុធា
លោកជំទាវ ឧកញ៉ា លឹម ឈីវហូ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន LCH Investment Group ដែលជាក្រុមហ៊ុនដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា រួមទាំងសហគ្រិនស្ត្រីកម្ពុជា ៦រូបទៀត កំពុងចូលរួមនៅក្នុងកិច្ចប្រជុំកំពូលសហគ្រិនភាពពិភពលោក (GES 2017) លើកទី៨ ដែលសហការរៀបចំដោយឥណ្ឌា និងសហរដ្ឋអាមេរិក នៅទីក្រុង ហៃដ្រាបាដ (Hyderabad) ឥណ្ឌា។ នៅខាងក្រៅកិច្ចប្រជុំ លោកជំទាវ ឧកញ៉ា លឹម ឈីវហូ បានអំពាវនាវផ្ដាំផ្ញើដល់ស្ត្រីខ្មែរឲ្យចូលរួមក្នុងវិស័យជំនួញនិងសហគ្រិនភាពឲ្យបានកាន់តែច្រើន។