#គម្រោង​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ត្បូងឃ្មុំ​

Articles by Tag គម្រោង​រុករក​រ៉ែ​មាស​នៅ​ខេត្ត​ត្បូងឃ្មុំ​

កម្ពុជាចម្រាញ់រ៉ែមាសបាន ៥៥៥គីឡូក្រាម និងនាំចេញបានជាង៣៥៥គីឡូក្រាមហើយ

ដោយ​ សឿន វណ្ណឌេត
ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានធនធានរ៉ែ នៃក្រសួងរ៉ែ និងថាមពលបានអះអាងថា គិតត្រឹមថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ២០២១ ក្រុមហ៊ុនរបស់អូស្ត្រាលី រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត ចម្រាញ់រ៉ែមាសពីតំបន់អូខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បានចំនួន ៤៨ដុំហើយ ដែលមានទម្ងន់ ៥៥៥គីឡូក្រាម ។ ក្នុងនោះ ក្រុមហ៊ុន៏បាននាំចេញដុំមាសបានចំនួន ៣៤ដុំ ដែលមានទម្ងន់ជាង ៣៥៥គីឡូក្រាមផងដែរ ដើម្បីយកទៅបន្សុទ្ធជាមាសទឹក ៩៩,៩៩% នៅប្រទេសអូស្ត្រាលី។