តើវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២១ អាចនឹងប្រសើរជាងឆ្នាំ២០២០ដែរ ឬទេ?
ដោយ
ទាំងស្ថាប័នរដ្ឋ និងអ្នកជំនាញអចលនទ្រព្យបានអះអាងថា ចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ ស្ថានភាពនៃការវិនិយោគនៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដ្បិតថា បញ្ហាមេរោគនៅតែបន្ដរាតត្បាតខ្លាំងនៅកម្ពុជារួមទាំងប្រទេសជាច្រើនទៀតផងដែរ។
ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ នៅតែមានភាពសុទិដ្ឋិនិយមថា ការសម្រុកចាក់វ៉ាក់សាំងបានកាន់តែច្រើន អាចនឹងជាកត្តាចម្បងសំខាន់មួយក្នុងការឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជានៅក្នុងពេលខាងមុខនេ។