វិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២១

តើវិស័យអចលនទ្រព្យកម្ពុជាឆ្នាំ២០២១ អាចនឹងប្រសើរជាងឆ្នាំ២០២០ដែរ ឬទេ?


ទាំងស្ថាប័នរដ្ឋ និងអ្នកជំនាញអចលនទ្រព្យបានអះអាងថា ចូលមកដល់ពាក់កណ្ដាលឆ្នាំ២០២១នេះ ស្ថានភាពនៃការវិនិយោគនៅកម្ពុជានៅមិនទាន់មានភាពល្អប្រសើរនៅឡើយទេ ដ្បិតថា បញ្ហាមេរោគនៅតែបន្ដរាតត្បាតខ្លាំងនៅកម្ពុជារួមទាំងប្រទេសជាច្រើនទៀតផងដែរ។ ទោះជាបែបនេះក្ដី ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអចលនទ្រព្យ នៅតែមានភាពសុទិដ្ឋិនិយមថា ការសម្រុកចាក់វ៉ាក់សាំងបានកាន់តែច្រើន អាចនឹងជាកត្តាចម្បងសំខាន់មួយក្នុងការឆ្ពោះទៅរកការស្ដារសេដ្ឋកិច្ចឡើងវិញ ក៏ដូចជាការទាក់ទាញការវិនិយោគបន្ថែមមកកម្ពុជានៅក្នុងពេលខាងមុខនេ។
ទិដ្ឋភាពទីក្រុងភ្នំពេញ (រូបភាព៖ ខេមបូណូមីស/អេង ថារិទ្ធ)

ព័ត៌មាន​លម្អិត​សូម​តាមដានរ​សេចក្តីរាយការណ៍​ពី​ក្រុមការងារ​ខេ​ម​បូ​ណូ​មី​ស​របស់​យើង​ដូច​តទៅ​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​ដែល​បាន​ចេញផ្សាយ​ថ្មី​ៗ​នេះ​បាន​ឲ្យ​ដឹង​ថា ស្ថានភាព​វិនិយោគ​នៅ​កម្ពុជា​មិន​ទាន់​មាន​ភាពល្អ​ប្រសើរ​ឡើ​នៅឡើយ​ទេ ជាក់ស្ដែង​នៅ​៥​ខែ​ដំបូង​នៅ​ឆ្នាំ​២០២១​គម្រោង​វិនិយោគ​ឯន​ជន​សរុប​មាន​ចំនួន​ត្រឹមតែ ៤៥​គម្រោង​ប៉ុណ្ណោះ ធ្លាក់​ចុះ ៤៧​គម្រោង ខណៈ​ទុន​វិនិយោគ​មាន​ត្រឹមតែ​ជាង​៨២០​លាន​ដុល្លារ​ប៉ុណ្ណោះ ធ្លាក់​ចុះ ៥៩% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ពាក់ព័ន្ធ​នឹង​ស្ថានភាព​វិនិយោគ​នេះ​ដែរ ប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគម​អ្នកជំនាញ​អចលនទ្រព្យ​លោក ឃាង ពុ​ទ្ធី បាន​លើក​ឡើង​ថា មក​ទល់​ពេល​នេះ​មិន​ទាន់​មាន​សញ្ញា​ណាមួយ​ប​ង្ហ​ញ​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ អាច​មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២០ នោះ​ទេ ទោះបី​បច្ចុប្បន្ន​កម្ពុជា​មាន​វ៉ាក់សាំង​កូ​វី​ដ​-១៩ ក៏​ដោយ​។ លោក​វាយតម្លៃ​ជា​រួម​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​ឆ្នាំ​២០២១ និង​មាន​ស្ថានភាព​ប្រហាក់ប្រហែល​នឹង​ឆ្នាំ​២០២០​។ ជាមួយ​គ្នា​នេះ​លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បាន​លើក​ឡើង​ស្រ​ដៀង​គ្នា​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​រយៈពេល​៦​ខែ​កន្លង​មកនេះ ភាគច្រើន​ជា​គម្រោង​វិនិយោគ​ក្នុងស្រុក ខណៈ​លំហូរ​វិនិយោគ​ពី​បរទេស​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​។ លោក​វាយតម្លៃ​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នឹង​មាន​ភាពល្អ​ប្រសើរ បន្ទាប់​ពី​រាជរដ្ឋាភិបាល​ចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​បាន​ច្រើន ហើយ​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្បើយ​។ 

អ្នកជំនាញ​ក្នុង​វិស័យ​អចលនទ្រព្យ​រូប​នេះ មាន​ទស្សនវិស័យ​លើ​ការ​វិនិយោគ​នៅ​កម្ពុជា​ថា ពុំ​ទាន់​មាន​សញ្ញា​មួយ​ណាមួយ​អាច​បង្ហាញ​ថា ចរន្ត​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០២១ មាន​ភាពល្អ​ប្រសើរ​ជាង​ឆ្នាំ​២០២០ នៅឡើយ ដ្បិតថា មក​ទល់​ពេល​នេះ​វិបត្តិ​នៃ​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មិន​ទាន់​មាន​ស្ថាន​ភាពល្អ​ប្រសើរ​នៅឡើយ​ទេ​។

យ៉ាងណា​ក៏​ដោយ​ចុះ បើ​តាម​ក្រុម​អ្នកជំនាញ​អចលនទ្រព្យ នៅ​តែ​មាន​សុទ្ធិ​ដ្ឋិ​និយម​ថា ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា​អាច​នឹង​មាន​ភាពល្អ​ប្រសើរ​ឡើង​វិញ​បន្ដិច​វិញ​នៅ​អំឡុង​ខែកញ្ញា ឬ​ខែតុលា​ខាង​មុខ​នេះ ដ្បិតថា នៅ​រយៈពេល​ពីរ​ខែ​ខាង​មុខ​នេះ នឹង​មាន​ពលរដ្ឋ​កាន់តែ​ច្រើន​បាន​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដែល​វា​អាច​ធ្វើ​ឲ្យ​ស្ថានភាព​កូ​វី​ដ​-១៩ នៅ​កម្ពុជា​មាន​ភាព​ធូរស្រាល​ជាង​មុន​។

របាយការណ៍​ពី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បង្ហាញ​ថា នៅ​៥​ខែ​ឆ្នាំ​២០២១ កម្ពុជា​បាន​អនុម័ត​លើ​គម្រោង​សំណង់​សរុប​ជាង ១​ពាន់​៨​រយ​គម្រោង​ធ្លាក់​ចុះ ជិត​២៨០​គម្រោង ដោយ​ក្នុង​នោះ ប្រភេទ​គម្រោង​លំនៅ​ដ្ឋា​ន​មាន​ជាង​១​ពាន់​៦​រយ​គម្រោង ស្មើនឹង​ជិត​៨៨% នៃ​គម្រោង​ស្នើ​សុំ​សាងសង់​សរុប​។ បើ​គិត​ពី​តម្លៃ​ទុន​វិនិយោគ​របស់​គម្រោង​សំណង់​នៅ​៥​ខែ​ដើមឆ្នាំ​នេះ​វិញ មាន​ជាង​២​ពាន់​៣​រយ​លាន​ដុល្លារ​ធ្លាក់​ចុះ​ជិត ៣៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​៕
© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


នៅទីណាៗ ក៏គេទូទាត់​ថ្លៃទំនិញ​ឬសេវាកម្មតាម អេស៊ីលីដាម៉ូបាល ដែរ!

ព័ត៌មាន
មួយ​រយៈចុងក្រោយនេះ ជាពិសេស ក្នុងបរិបទ​ជំងឺឆ្លងរាតត្បាតកូវីដ-១៩ និន្នាការនៃការទូទាត់​ថ្លៃទំនិញ​ឬសេវាកម្ម​តាម​ប្រព័ន្ធ​ឌីជីថល កើនឡើង​យ៉…

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងចូលជាធរមាននៅដើមឆ្នាំក្រោយ

ព័ត៌មាន
មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ថា បើគ្មានការប្រែប្រួលទេកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន(FTA) នឹងចូលជាធរមាននៅដើមឆ្នាំ២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ