កម្ពុជានឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រជាមួយសិង្ហបុរី
ដោយ
កម្ពុជា និងសិង្ហបុរី នឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបរត់ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មថាមពលរវាងប្រទេសទាំងពីរ។ ជាក់ស្តែងនៅថ្ងៃទី២៥ តុលា ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងលើអនុសារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដើម្បីអភិវឌ្ឍន៍វិស័យថាមពលរវាងប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន ក៏ដូចជាបង្កើតឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពល ដើម្បីលើកកម្ពស់សន្តិសុខ និងចីរភាពថាមពលក្នុងតំបន់។