គម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រ

កម្ពុជានឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រជាមួយសិង្ហបុរី


កម្ពុជា និងសិង្ហបុរី នឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបរត់ក្រោមបាតសមុទ្រពីកម្ពុជាទៅសិង្ហបុរី ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មថាមពលរវាងប្រទេសទាំងពីរ។ ជាក់ស្តែងនៅថ្ងៃទី២៥ តុលា ភាគីទាំងពីរបានចុះកិច្ចព្រមព្រៀងលើអនុសារណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការថាមពល ដើម្បីអភិវឌ្ឍន៍វិស័យថាមពលរវាងប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន ក៏ដូចជាបង្កើតឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពល ដើម្បីលើកកម្ពស់សន្តិសុខ និងចីរភាពថាមពលក្នុងតំបន់។
កម្ពុជានឹងពិនិត្យលទ្ធភាពសិក្សាលើគម្រោងតភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបក្រោមបាតសមុទ្រជាមួយសិង្ហបុរី

ឯកឧត្តម ហេង គុណលាង អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល នៃក្រសួងរ៉ែ និងថាមពលបានគូសបញ្ជាក់ប្រាប់ខេមបូណូមីសថា កម្ពុជា​ និងសិង្ហបុរីនឹងពិនិត្យលទ្ធភាពសិក្សាគម្រោង​តភ្ជាប់ថាមពល និងប្រព័ន្ធខ្សែកាបរត់ក្រោមបាតសមុទ្រ​ពីកម្ពុជាទៅសិង្ហបុរី ដើម្បីលើកកម្ពស់ពាណិជ្ជកម្មថាមពលកកើតឡើងវិញរវាងប្រទេសទាំងពីរ និងក្នុងតំបន់ឲ្យ​កាន់តែល្អប្រសើរបន្ថែមទៀត។ ជាក់ស្តែង នៅថ្ងៃទី២៥ ខែតុលា ក្រសួងរ៉ែ និងថាមពលកម្ពុជា និងក្រសួងពាណិជ្ជកម្ម និងឧស្សាហកម្មសិង្ហបុរីបានកិច្ចព្រមព្រៀងលើអនុសារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិប​ត្តិ​ការថាមពល ក្នុងគោលបំណងពង្រឹង និងពង្រីកវិស័យថាមពលរវាងប្រទេសទាំងពីរ និងក្នុងតំបន់អាស៊ាន។

ការចុះហត្ថលេខាដែលធ្វើឡើងតាមប្រព័ន្ធវីដេអូនេះ ធ្វើឡើងក្រោមវត្តមានរបស់ឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម តាន់ស៊ី ឡេង រដ្ឋមន្ត្រីក្រសួងធនធានមនុស្ស និងជារដ្ឋមន្ត្រីស្តីទីនៃក្រសួងពាណិជ្ជកម្ម​​ និងឧស្សាហកម្មសិង្ហបុរី។ ថ្លែងក្នុងឱកាសចុះហត្ថលេខាឯកឧត្តម ស៊ុយ​ សែម បានចាត់ទុកកិច្ចព្រមព្រៀងនេះ គឺជាជំហានបន្តដ៏សំខាន់ដើម្បីភាពរីកចម្រើន នៃការអភិវឌ្ឍវិស័យថាមពលទាំងក្នុងតំបន់ និងប្រទេសទាំងពីរបន្ថែមទៀត ជាពិសេសចូលរួមចំណែកជួយកែលម្អហេដ្ឋារចនាសម្ព័ន្ធអន្តរកាលថាមពល និងការបង្កើនឱកាសពាណិជ្ជកម្មតភ្ជាប់ថាមពលក្នុងតំបន់អាស៊ាន។

បើក្រឡេកទៅមើលការធ្វើពាណិជ្ជកម្មរវាងកម្ពុជាជាមួយសិង្ហបុរីនៅក្នុងរយៈពេល៩ខែឆ្នាំ២០២២ មានទំហំជាង៣ពាន់លានដុល្លារ មានការធ្លាក់ចុះជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលមានទំហំជិត៤ពាន់លានដុល្លារ។ ក្នុងនោះកម្ពុជានាំចេញទំនិញទៅសិង្ហបុរីមានទំហំជាង៧៧លានដុល្លារធ្លាក់ចុះជាង២៧% ខណៈកម្ពុជានាំចូលទំនិញពីសិង្ហបុរីមានទំហំជាង២ពាន់៩រយលានដុល្លារ ធ្លាក់ចុះជិត២២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន៕




អត្ថបទបន្ទាប់


សណ្ឋាគារ ផ្ទះសំណាក់ និងក្រុមហ៊ុនទេសចរណ៍ក្នុងខេត្ត-ក្រុងចំនួន៣ ទទួលបានការលើកលែងពន្ធរយៈពេល៣ខែទៀតពីរដ្ឋ

ព័ត៌មាន
ផ្អែកតាមគោលនយោបាយដែលបានដាក់ចេញ ផែនការយុទ្ធសាស្ត្រ និងវិធានការនានា ដើម្បីគ្រប់គ្រងការរាលដាលឆ្លងជំងឺកូវីដ១៩ ក៏ដូចជាសម្រាប់ការអភិវឌ្ឍសង្គម…

តើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ហុចផលសំខាន់អ្វីខ្លះសម្រាប់កម្ពុជា?

ព័ត៌មាន
កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ប្រកាសបើកការចរចាជាផ្លូវការនៃកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ដែលប្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ