#គណៈកម្មការមូលបត្រកម្ពុជា

Articles by Tag គណៈកម្មការមូលបត្រកម្ពុជា

គណៈកម្មការមូលបត្រកម្ពុជា ផ្ដល់អត្តសញ្ញាណវិនិយោគិន កើនឡើងជាង ៣៣ភាគរយនៅត្រីមាសទី៣

ដោយ​ ស៊ាន ម៉ូនីកា
គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមមានភាពសកម្មខ្លាំង និងរីកចម្រើនជាបន្តបន្ទាប់ជាមួយក្រុមហ៊ុនចុះបញ្ជីក៏បានកើនឡើងគួរឲ្យគត់សម្គាល់ដែរ។ ជាក់ស្តែងគិតមកដល់ចុងត្រីមាសទី៣ ឆ្នាំ២០២០ នេះអតិថិជនសរុបដែលទទួលបានលេខអត្តសញ្ញាណវិនិយោគិនពីគណៈកម្មការមូលបត្រកម្ពុជាមានចំនួនកើនដល់ជាងជិត ២ម៉ឺន៦ពាន់នាក់ហើយ ខណៈវិនិយោគិនដែលមានការជួញដូរក៏មានការកើនឡើងផងដែរ។