មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមពីររូបត្រូវបណ្តេញចេញពីបក្សក្រោយរកឃើញបានប្រព្រឹត្តអំពើពុករលួយ
ដោយ
គណបក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃចន្ទ ៦ មិថុនា នេះថា រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសវៀតណាម និងអភិបាលទីក្រុងហាណូយត្រូវបានដកចេញពីសមាជិកភាពនៃបក្សរបស់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេទាំងពីរនាក់មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ ទិញឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ ក្នុងតម្លៃ ១៧២ លានដុល្លារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។