មន្ត្រីវៀតណាមពីររូបត្រូវបានបណ្តេញចេញពីបក្ស

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមពីររូបត្រូវបណ្តេញចេញពីបក្សក្រោយរកឃើញបានប្រព្រឹត្តអំពើពុករលួយ

គណបក្សកុម្មុយនិស្តវៀតណាមបាននិយាយកាលពីថ្ងៃចន្ទ ៦ មិថុនា នេះថា រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសវៀតណាម និងអភិបាលទីក្រុងហាណូយត្រូវបានដកចេញពីសមាជិកភាពនៃបក្សរបស់ខ្លួន បន្ទាប់ពីមានការចោទប្រកាន់ថា ពួកគេទាំងពីរនាក់មានជាប់ពាក់ព័ន្ធក្នុងរឿងអាស្រូវពុករលួយ ទិញឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ ក្នុងតម្លៃ ១៧២ លានដុល្លារ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មាន CNA។
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលវៀតណាមពីររូបត្រូវបណ្តេញចេញពីបក្សក្រោយរកឃើញបានប្រព្រឹត្តអំពើពុករលួយ

ការបណ្តេញចេញមន្ត្រីជាន់ខ្ពស់ពីររូបចេញពីគណបក្សកុម្មុយនិស្ដវៀតណាមនេះ ធ្វើឡើងនៅពេលដែលប្រទេសក្បែរខាងកម្ពុជាមួយនេះ បង្កើនយុទ្ធនាការប្រឆាំងបោសសម្អាតអំពើពុករលួយ បន្ទាប់ពីមានរឿងអាស្រូវពាក់ព័ន្ធនឹងក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តមេរោគកូវីដ១៩ (Viet A) របស់វៀតណាមដែលក្នុងនោះមន្ត្រី ដែលផ្គត់ផ្គង់ឧបករណ៍ធ្វើតេស្ត COVID-១៩ ទៅដល់មន្ទីរពេទ្យ គឺបានដំឡើងតម្លៃថ្លៃហួសប្រមាណ។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ង្វៀន ថាញឡុង(Nguyen Thanh Long) និងអភិបាលទីក្រុងហាណូយលោក ឈូ ងុកអាញ (Chu Ngoc Anh) ប្រឈមមុខនឹងការចោទប្រកាន់ថា បានប្រព្រឹត្តកំហុសទាក់ទងនឹងរឿងអាស្រូវរបស់ក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ (Viet A Technologies)។ លោក ឈូ ងុកអាញ គឺជាអតីតរដ្ឋមន្ត្រីក្រសួងវិទ្យាសាស្ត្រ និងបច្ចេកវិទ្យារបស់វៀតណាមផងដែរ មុនលោកធ្វើកាន់តំណែងអភិបាលក្រុងហាណូយ។

ជាមួយគ្នានេះដែរ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់ខ្លួនថា "គណៈកម្មាធិការមជ្ឈិមបក្សបានសម្រេចចិត្តបណ្តេញ លោក ង្វៀន ថាញឡុង និងលោក ឈូ ងុកអាញ ចេញពីបក្សទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយ"។ ហើយ បុគ្គលទាំងពីរនាក់នេះ ក៏អាចប្រឈមនឹងការចោទប្រកាន់ពីទោសព្រហ្មទណ្ឌផងដែរ។

មួយវិញទៀត គោលនយោបាយក្នុងការប្រឆាំងអំពើពុករលួយនាពេលថ្មីៗនេះរបស់ទីក្រុងហាណូយ ក៏មានស៊ើបអង្កេតពាក់ព័ន្ធនឹងលោក ផាន កុកវៀត (Phan Quoc Viet) ដែលជាអគ្គនាយកក្រុមហ៊ុនផលិតឧបករណ៍ធ្វើតេស្តមេរោគកូវីដ ១៩ (Viet A) ថែមទៀតផង។

លោក ផាន កុកវៀត ប្រឈមមុខនឹងការចោទប្រកាន់ពីបទសូកប៉ាន់មន្ត្រីសុខាភិបាលឱ្យលក់ឧបករណ៍របស់ក្រុមហ៊ុនទៅមន្ទីរពេទ្យ និងមណ្ឌលគ្រប់គ្រងជំងឺខេត្ត (CDC) ក្នុងតម្លៃខ្ពស់ជាងតម្លៃផលិតកម្មច្រើនហួសប្រមាណ ដោយទទួលបានប្រាក់ចំនួន ១៧២ លានដុល្លារអាមេរិក ហើយលោកក៏ត្រូវបានចោទប្រកាន់ពីបទស៊ីសំណូកប្រាក់ ៣៤ លានដុល្លារអាមេរិកផងដែរ។

លើសពីនេះទៅទៀត មន្ត្រីបម្រើការនៅមជ្ឈមណ្ឌលការពារជំងឺឆ្លងនៅតាមបណ្ដាខេត្តមួយចំនួនផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះដែរ ជុំវិញការចោទប្រកាន់ថា ពួកគេជាប់ពាក់ព័ន្ធនឹងការយល់ព្រមក្នុងការផលិត និងប្រើប្រាស់ឧបករណ៍ធ្វើតេស្តរកមេរោគ Viet A នេះផងដែរ៕

អត្ថបទ៖ ហ៊ុន គន្ធថៃ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។

អត្ថបទបន្ទាប់

ឥណ្ឌាកំពុងពិចារណាបង្កើនការទិញប្រេងពីរុស្ស៊ីក្នុងតម្លៃកាន់តែទាប

ព័ត៌មាន
ប្រទេសឥណ្ឌាកំពុងសម្លឹងរកមើលការបង្កើនការនាំចូលប្រេងពីរុស្ស៊ីបន្ថែមទៀត ស្របពេលដែលទីក្រុងម៉ូស្គូកំពុងតែបញ្ចុះតម្លៃប្រេងយ៉ាងច្រើនសន្ធឹកសន្ធាប់សម្…

ស្រីលង្កាត្រូវការថវិកា៥ពាន់លានដុល្លារទៀត សម្រាប់ចំណាយដោះស្រាយវិបត្តិសេដ្ឋកិច្ចរហូតដល់ដំណាច់ឆ្នាំនេះ

ព័ត៌មាន
នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសស្រីលង្កា បាននិយាយថា ខ្លួនត្រូវការប្រាក់យ៉ាងតិច ៥ ពាន់លានដុល្លារបន្ថែមសម្រាប់ការចំណាយរហូតដល់ចុងឆ្នាំនេះ ដើម្បី…

ផ្សេងទៀត

ច្រើនទៀត

ពេញនិយមបំផុត

ច្រើនទៀត

ថ្មីៗ