រដ្ឋាភិបាលរំពឹងថា«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» នឹងជួយឲ្យប្រទេសបើកពេញលេញឡើងវិញលើគ្រប់វិស័យ
ដោយ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៥ ខែសីហា សម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដើម្បីប្រឆាំងទប់ទល់នឹងមេរោគបំប្លែងថ្មីឌែលតា និងដើម្បឈានទៅរកការបើកប្រទេសពេញលេញឡើងវិញនៅពេលខាងមុខនេះ។ អ្វីដែលសំខាន់នោះ ក្នុងគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនេះ គឺរាជរដ្ឋាភិបាលនឹងពង្រីកការចាក់ជូនពលរដ្ឋកាន់តែទូលំទូលាយជាងមុន ពោលគឺនឹងចាប់ផ្ដើមចាក់ជូនប្រជាជនចាប់ពីអាយុ១២ឆ្នាំឡើងទៅ ហើយការចាក់នេះ គឺនឹងចាប់ផ្ដើមចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដោយអាស្រ័យទៅលើលទ្ធភាពស្វែងរក និងទទួលវ៉ាក់សាំងរបស់កម្ពុជា។