គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ

រដ្ឋាភិបាលរំពឹងថា«គោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ ដូសជំរុញ» នឹងជួយឲ្យប្រទេសបើកពេញលេញឡើងវិញលើគ្រប់វិស័យ


ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅថ្ងៃទី ២៥ ខែសីហា សម្រេចដាក់ចេញនូវគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញ ដើម្បីប្រឆាំងទប់ទល់នឹងមេរោគបំប្លែងថ្មីឌែលតា និងដើម្បឈានទៅរកការបើកប្រទេសពេញលេញឡើងវិញនៅពេលខាងមុខនេះ។ អ្វីដែលសំខាន់នោះ ក្នុងគោលនយោបាយចាក់វ៉ាក់សាំងកូវីដ-១៩ដូសជំរុញនេះ គឺរាជរដ្ឋាភិបាលនឹងពង្រីកការចាក់ជូនពលរដ្ឋកាន់តែទូលំទូលាយជាងមុន ពោលគឺនឹងចាប់ផ្ដើមចាក់ជូនប្រជាជនចាប់ពីអាយុ១២ឆ្នាំឡើងទៅ ហើយការចាក់នេះ គឺនឹងចាប់ផ្ដើមចាប់ពីខែសីហា ឆ្នាំ២០២១ ដល់ឆ្នាំ២០២២ ដោយអាស្រ័យទៅលើលទ្ធភាពស្វែងរក និងទទួលវ៉ាក់សាំងរបស់កម្ពុជា។
យុទ្ធនាការចាក់វ៉ាក់សាំង អាស្រ្តាហ្សេនីកា ដូសជំរុញឬដូសទី៣នៅកម្ពុជា រូបភាព៖ មន្ទីរព័ត៌មានខេត្តប៉ៃលិន

ចាប់ពី​ដើមខែ​សីហា កម្ពុជា បាន​ចាប់ផ្ដើម​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ហៅ​ថា​ដូ​ស​ជំរុញ ដល់​ក្រុម​គ្រូពេទ្យ និង​ក្រុម​មន្ត្រីរាជការ​ដើម្បី​ប្រឆាំង​មេរោគ​កូ​វី​ដ​-១៩ ប្រភេទ​ឌែ​លតា និង​ប្រភេទ​បំប្លែង​ថ្មី​ផ្សេង​ទៀត​។ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ចាត់​ទុក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជា​យុទ្ធសាស្ត្រ​គន្លឹះ​ដ៏​សំខាន់​ជាងគេ អាច​ការពារ​អាយុជីវិត​ប្រជាជន បង្កើត​ភាពស៊ាំ​ក្នុង​សហគមន៍ ទប់ទល់​នឹង​មេរោគ​កូ​វី​ដ​-១៩ សំដៅ​ឆ្ពោះទៅ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ​។

នៅ​ក្នុង​សេចក្ដី​ប្រកាស​ចុះ​ថ្ងៃ​ទី​២៥ ខែសីហា ដែល​ចុះហត្ថលេខា ដោយ​សម្តេច តេ​ជោ ហ៊ុន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ដើម្បី​ត្រៀមលក្ខណៈ​ឆ្ពោះទៅ​កាន់​ផែនការ​នៃ​ការ​បើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​ការ​រស់នៅ​ជាមួយនឹង​ជំងឺ​កូ​វី​ដ​-១៩ តាម​គន្លង​ប្រក្រតី​ភាព​ថ្មី រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​នូវ​«​គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ​» ដល់​ប្រជាជន​ទូទៅ​ចាប់ពី​អាយុ ១២​ឆ្នាំ ឡើង​ទៅ ចាប់ពី​ខែសីហា ឆ្នាំ​២០២១ ដល់​ពាក់កណ្ដាល​ឆ្នាំ​២០២២ ដោយ​អាស្រ័យ​លើ​លទ្ធភាព​នៃ​ការ​ស្វែងរក និង វ៉ាក់សាំង​ដែល​រាជរដ្ឋាភិបាល​ទទួល​បាន​។

នេះ​ជា​ភាព​ជោគជ័យ​មួយ​សម្រាប់​ជនជាតិ​ខ្មែរ​ក៏​ដូច​ជា​ប្រទេស​កម្ពុជា​ទាំងមូល ដែល​មាន​ប្រជាជន​យ៉ាងច្រើន​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ និង​កំពុង​សម្រុក​ចាក់​ជូន​ពលរដ្ឋ​នូវ​ដូ​ស​ទី​៣ បន្ត​យ៉ាង​សស្រាក់សស្រាំ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​កូ​វី​ដ​-១៩ បំប្លែង​ខ្លួន​ឌែ​លតា​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​មេរោគ​បំប្លែង​ថ្មី ប្រទេស​ជា​ច្រើន កំពុង​មាន​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ ឬ​ដូ​ស​ទី​៣​ផង​ដែរ​។ បច្ចុប្បន្ន ប្រទេស​ដែល​បាន​និង​កំពុង​សម្រុក​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ មាន​ដូច​ជា ប្រទេស​អ៊ី​ស្រា​អែ​ល​,​សហរដ្ឋអាមេរិក​,​ហុង​គ្រី​,​ឥណ្ឌូ​នេ​ស៊ី​,​អា​រ៉ាប់​អេ​មី​រ៉ាត​,​រុ​ស្សី​,​ឈី​លី​,​បារាំង​,​អង់គ្លេស​,​អា​ល្លឺ​ម៉​ង់​,​អូ​ទ្រី​ស ជាដើម​។

គោលការណ៍​ដែល​រាជរដ្ឋាភិបាល​បាន​ដាក់​ចេញ​ឱ្យ​អនុវត្ត​សម្រាប់​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ​នេះ រួម​មាន​៖ គោលការណ៍​ស្ម័គ្រចិត្ត ,​គោលការណ៍​ចាក់​ជូន​ដោយ​ឥត​គិតថ្លៃ​, ការ​ធ្វើ​អាទិ​ភាវូបនីយកម្ម​នៃ​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩ ដូ​ស​ជំរុញ ទៅ​លើ​ក្រុម​មនុស្ស និង ទីតាំង​ភូមិសាស្ត្រ​, ការ​ធានា​ប្រសិទ្ធភាព និង សុវត្ថិភាព​នៃ​ការ​ចាក់​វ៉ាក់សាំង​ដូ​ស​ជំរុញ និង យន្តការ​អនុវត្ត​គោលនយោបាយ​។

សូម​បញ្ជាក់​ថា គិត​ត្រឹម​ថ្ងៃ​ទី​២៤ ខែសីហា កម្ពុជា បាន​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ពលរដ្ឋ​ទូទៅ​ប្រមាណ ៩,៩​លាន​នាក់ ស្មើនឹង ៨៨​ភាគរយ លើ​ផែនការ​សរុប ១០​លាន​នាក់​។ ដោយឡែក សម្រាប់​ក្រុម​មនុស្ស​ដែល​មាន​អាយុ ១២​ឆ្នាំ ដល់​ក្រោម ១៨​ឆ្នាំ សម្រេចការ​ចាក់​វ៉ាក់សាំង ចំនួន ៥៩​ភាគរយ លើ​ផែនការ ២​លាន​នាក់​។ រីឯ អ្នក​ដែល​មាន​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​៣ ឬ​ដូ​ស​ជំរុញ មាន​ជាង ៥២​ម៉ឺន​នាក់​ហើយ​៕

អត្ថបទ៖ ខន ណារី

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ីចាប់រឹបអូសបានកប៉ាល់ផ្ទុកប្រេងឆៅជិត៣០ម៉ឺនបារ៉ែលដែលបានលួចដឹករត់ចេញពីកម្ពុជា

ព័ត៌មាន
កងទ័ពជើងទឹកឥណ្ឌូនេស៊ីបាននិយាយនៅថ្ងៃពុធនេះថា ខ្លួនបានចាប់រឹបអូសបាននាវាផ្ទុកប្រេងឆៅមួយគ្រឿង និងនាវិកជាច្រើននាក់ ដែលត្រូវបានចោទប្រកាន់ថា…

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖ ការនាំចូលជ្រូករស់ត្រូវបានកាត់បន្ថយមកនៅត្រឹមតែ ៧០០ ទៅ ៨០០ក្បាលប៉ុណ្ណោះក្នុងមួយថ្ងៃ

ព័ត៌មាន
កាលពីពេលថ្មីៗនេះ ក្រុមអ្នកចិញ្ចឹមជ្រូកកម្ពុជា បានទទូចស្នើជាថ្មីទៀត ឲ្យរាជរដ្ឋាភិបាល ពិសេសក្រសួងកសិកម្មជួយរកដំណោះស្រាយលើបញ្ហាការនាំចូលជ្រូករ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ