#ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

Articles by Tag ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

តើចិនបានចំណាយថវិកាអស់ប៉ុន្មាន សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់នៅកម្ពុជាគិតមទល់ពេលនេះ?

ដោយ​ ខន ណារី
ប្រទេសចិនបានរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសតាមរយៈការផ្ដល់ហិរញ្ញប្បទានជាបន្តបន្ទាប់ ក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានគូសបញ្ជាក់ថា គិតមកដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលប្រទេសចិន បានជួយសាងសង់ផ្លូវថ្នល់ដែលបានបញ្ចប់ការសាងសង់រហូត ៣០ខ្សែ នៅក្នុងប្រទេសកម្ពុជា ដែលគិតជាទំហំទឹកប្រាក់មានជិត ២ពាន់លានដុល្លារ ខណៈហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ដែលជាជំនួយរបស់ចិនមួយចំនួនទៀតកំពុងបន្តសាងសង់នៅកម្ពុជា គិតជាទឹកប្រាក់ប្រមាណ ៥០០លានដុល្លារបន្ថែមទៀត។