ឧកញ៉ា ហ៊ុន ឡាក់ សហការជាមួយចិនសង់មជ្ឈមណ្ឌលស្រាវជ្រាវបន្សុទ្ធពូជស្រូវដំបូងគេនៅកម្ពុជា
ដោយ
កម្ពុជាបាននិងកំពុងសហការជាមួយចិន គ្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបន្សុទ្ធពូជស្រូវជាង ៣០០ប្រភេទ នៅខេត្តបន្ទាយមានជ័យ ខណៈខេត្តនេះមានសក្តានុពលដែលអាចទាញយកស្រូវកើនឡើងជាងទ្វេដង។ បើតាមការអះអាងពីអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា គម្រោងនេះ អាចនឹងចាប់ផ្តើមជំហានដំបូង ជាមួយនឹងការបង្កើតពូជស្រូវដែលត្រូវនឹងទីផ្សារចង់បាន ពូជស្រូវសមនឹងអាកាសធាតុ និងទទួលទិន្នផលកាន់តែខ្ពស់ និងអាចធានាទីផ្សារសម្រាប់កសិករយ៉ាងមានប្រសិទ្ធភាព។