ការដាំដុះស្រូវ

ឧកញ៉ា​ ហ៊ុន ឡាក់ សហការ​ជាមួយ​ចិន​​សង់​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​បន្សុទ្ធ​ពូជ​ស្រូវ​ដំបូងគេ​នៅកម្ពុជា​


កម្ពុជាបាននិងកំពុងសហការជាមួយចិន គ្រោងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងបន្សុទ្ធពូជស្រូវជាង ៣០០ប្រភេទ នៅខេត្តបន្ទាយមានជ័យ ខណៈខេត្តនេះមានសក្តានុពលដែលអាចទាញយកស្រូវកើនឡើងជាងទ្វេដង។ បើតាមការអះអាងពីអនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា គម្រោងនេះ អាចនឹងចាប់ផ្តើមជំហានដំបូង ជាមួយនឹងការបង្កើតពូជស្រូវដែលត្រូវនឹងទីផ្សារចង់បាន ពូជស្រូវសមនឹងអាកាសធាតុ និងទទួលទិន្នផលកាន់តែខ្ពស់ និងអាចធានាទីផ្សារសម្រាប់កសិករយ៉ាងមានប្រសិទ្ធភាព។
លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​ជា​អគ្គនាយក​ក្រុមហ៊ុន HCC Group។ រូបភាព៖ ហេង ភារម្យ
ដោយ

លោកឧកញ៉ា ហ៊ុន ឡាក់ អនុ​ប្រធាន​សហព័ន្ធ​ស្រូវអង្ករ​កម្ពុជា បានមាន​ប្រសាសន៍​ថា គម្រោង​បង្កើត​​​មជ្ឈមណ្ឌល​​ស្រាវជ្រាវ​បន្សុទ្ធពូជ​ស្រូវខ្នាត​ធំដំបូង​គេនេះ ខាង​ក្រុមហ៊ុន​លោក​ ក៏បាន​នឹង​កំពុងសហការ​ជាមួយចិន​ក្នុង​ការ​សិក្សាស្រាវ​ជ្រាវ ​និងអភិវឌ្ឍពូជស្រូវ​នេះដែរ។ ​លោក​ឧកញ៉ា​បញ្ជាក់ថា អ្វីដែល​​លោកកំពុង​តែគិត​ធ្វើនេះ​ គឺការ​ផលិតពូជ​ស្រូវ​ដែលអាច​សម​ស្រប​​នឹងទីផ្សារ ពូជ​​ស្រូវដែលអាចសាំ​នឹង​អាកាសធាតុ និងពូជស្រូវ​មាន​ទិន្នផល​ខ្ពស់។ 

លោក ហ៊ុន ឡក់​ បាន​បន្ថែមទៀតថា បច្ចុប្បន្ន​គម្រោងនេះ បាននិងកំពុងដំណើរការហើយ ក៏បានសិក្សារកឃើញពូជស្រូវល្អ​មួយចំនួន​ដែរ ក៏ប៉ុន្ដែ ចាំបាច់​ត្រូវការ​សិក្សា​លម្អិត​ថែម​ទៀត​មុននឹង​សម្រេច​ឲ្យ​កសិករ​យកទៅ​ដាំដុះ​បន្ដ​។ គម្រោងនេះ ទៀតសោតក៏​មានការគាំទ្រ​ពីសំណាក់​រាជរដ្ឋា​ភិបាល​ ក៏ដូចជា​ក្រសួងពាក់​ព័ន្ធផងដែរ​។ 

ស្រូវ​សរីរាង្គ ដែល​កសិករ​ដាំ​ដុះ​នៅ​ស្រុក​ត្រាំកក់ ខេត្ត​តាកែវ។

ពិតណាស់​​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​នាយក​រដ្ឋមន្រ្តី​ចិន កាលពី​ពេលថ្មីៗនេះ​​ បាននាំ​មក​នូវ​គម្រោង​ជា​ច្រើន​ទាំង​​វិស័យរដ្ឋ និងឯកជន​ជាពិសេស​ផ្នែកខាង​ស្រាវជ្រាវ និងអភិវឌ្ឍន៍ និងនៅក្នុងនោះ​​ក៏មាន​​កសិកម្ម​​ផងដែរ។

លោក​ឧកញ៉ា ហ៊ុន ឡាក់ បានឲ្យ​ដឹង​ទៀតថា ក្នុងឆ្នាំ​២០១៨ នេះនឹង​មានសញ្ញាល្អ​ច្រើន​សម្រាប់​​វិស័យ​ស្រូវអង្ករ​កម្ពុជា ដែលទាមទារ​ឲ្យ​មាន​ការចូលរួម​រវាង​ឯកជន និងរដ្ឋក្នុង​ការ​ចង​​ក្រងគ្រឹះ​ក្រោម​ឲ្យខ្លាំង​ដោយបង្កើត​ឲ្យមាន​​សហ​គមន៍​តាមខេត្ត​នី​មួយៗ​ ដែលមាន​សក្តា​នុពល​ក្នុង​ការផលិត​ស្រូវឲ្យ​មាននិរន្តរ​ភាពអាច​នាំចេញ​​លើស​ការ​រំពឹងទុក។

ឯកឧត្ដម សុខ ពុទ្ធិវុទ្ធ (រូបខាង​ឆ្វេង) ប្រធាន និង​ឧកញ៉ា ហ៊ុន ឡាក់ ​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ក្នុង​ឱកាស​ទទួល​ពាន​រង្វាន់​សម្រាប់អង្ករ​កម្ពុជា កាលពី​ឆ្នាំ​២០១៤។

សូមជំរាបថា ខេត្ត​បន្ទាយមាន​ជ័យ​ មានប្រជាពលរដ្ឋ​ប្រមាណ ៧៦ម៉ឺននាក់ ក្នុងនោះ ៨០​ភាគរយ​​ជាកសិករ និងក្នុង​ចំណោម​៨០ភាគរយ ភាគ​ច្រើន​ពួកគាត់​​ដំាដំណាំ​ស្រូវ លើផ្ទៃដី ២៦ម៉ឺនហិកតា។

យោង​តាមរបាយការណ៍​ក្រសួងកសិកម្ម ក្នុងត្រីមាស​ទី១​ឆ្នាំ២០១៨នេះ កម្ពុជានាំចេញអង្ករ​ប្រមាណ ជាង ១៦ ម៉ឺនតោន ទៅកានទិសដៅ៥៣ ប្រទេស ក្នុងនោះ​ចិនឈរ​លំដាប់ទី១ ដែល​មាន​​ទំហំ​សរុប ជាង ៤ម៉ឺនតោន៕

 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ស្នាដៃ​លេចធ្លោ ៤ របស់ឯកឧត្តម ស៊ុន ចាន់ថុល ដែល​ត្រូវបាន​មហាជន​ទទួល​ស្គាល់

ព័ត៌មាន
ក្នុងតំណែងជារដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ចាប់ពីឆ្នាំ២០១៦រហូតដល់បច្ចុប្បន្ន ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល ត្រូវបានមហាជនចាត់ទ…

កម្ពុជា​ផលិត​កង់​នាំចេញ​ទៅក្រៅ​ប្រទេស ជិត ២លានគ្រឿង ជាប់​ចំណាត់​ថ្នាក់​លេខ​១

ព័ត៌មាន
កាល​ពីឆ្នាំ២០១៧ កន្លងទៅនេះ កម្ពុជា​បានផលិត​កង់នាំចេញ​ទៅកាន់​ទីផ្សារ​ពិភពលោក ទទួលបាន​ចំណាត់​ថ្នាក់លេខ១ ក្នុងនោះ​ទីផ្សារ​កង់ធំ​ជាងគេ​…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ