ហ្វេសប៊ុកនឹងបន្ដបិទគណនីលោកត្រាំរហូតដល់ថ្ងៃផុតអាណត្តិប្រធានាធិបតី
ដោយ
សារព័ត៌មាន The New York Times បានផ្សាយថា តាមការបញ្ជាក់របស់ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃទី ៧ មករា ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងបន្ដបិទគណនីទំព័រហ្វេសប៊ុករបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ត្រាំ យ៉ាងហោចណាស់រហូតដល់ថ្ងៃចុងបញ្ចប់នៃអាណត្តិរបស់លោក ពោលគឺនៅថ្ងៃទី ២០ខែមករា ឆ្នាំ២០២១។