ហ្វេសប៊ុកដូណាល់ត្រាំ

ហ្វេសប៊ុកនឹងបន្ដបិទគណនីលោកត្រាំរហូតដល់ថ្ងៃផុតអាណត្តិប្រធានាធិបតី


សារព័ត៌មាន The New York Times បានផ្សាយថា តាមការបញ្ជាក់របស់ក្រុមហ៊ុនហ្វេសប៊ុកនៅថ្ងៃទី ៧ មករា ក្រុមហ៊ុនបណ្ដាញសង្គមយក្សមួយនេះ នឹងបន្ដបិទគណនីទំព័រហ្វេសប៊ុករបស់ប្រធានាធិបតីអាមេរិកជិតផុតអាណត្តិ លោក ដូណាល់ត្រាំ យ៉ាងហោចណាស់រហូតដល់ថ្ងៃចុងបញ្ចប់នៃអាណត្តិរបស់លោក ពោលគឺនៅថ្ងៃទី ២០ខែមករា ឆ្នាំ២០២១។
លោក ដូណាល់ត្រាំ ប្រធានាធិបតីអាមេរិក
ដោយ

ការប្រកាស​របស់​ក្រុមហ៊ុន​ហ្វេស​បុកនេះ គឺធ្វើឡើង​ ១ថ្ងៃ បន្ទាប់​ពី​ក្រុមហ៊ុន​ Twitter ដែលបាន​បិទគណនី​លោកត្រាំកាលពីថ្ងៃពុធ ទី៦ ខែមករា​ដែរនោះ បាន​សម្រេច​បើកគណនីលោកត្រាំ​អាច​ផុស​បាន​ឡើងវិញហើយ​។ បើតាម​ក្រុមហ៊ុន​បណ្ដាញសង្គម​យក្សៗទាំងពីរនេះ បាន​លើកឡើង​ពីហេតុផល​នៃការ​បិទ​គណនីលោកត្រាំ​ជាបណ្ដោះអាសន្ន​ថា គឺដោយសារតែ​ការផុស​របស់លោកត្រាំ​បាន​បំពាន​ដល់​គោលការណ៍​​របស់​ក្រុមហ៊ុន។ លោក​ Mark Zuckerberg នាយកប្រតិបត្តិ​ក្រុមហ៊ុន​ ហ្វេសប៊ុក បាន​និយាយនៅលើ​គណនី​ផ្លូវការ​របស់​លោក​ថា នៅក្នុង​ផុស​ដែល​ ហ្វេសប៊ុក​សម្រេចចិត្ត​ផ្អាកគណនី លោកត្រាំ ដែលមាន​អ្នក Follow ជាង ៣៥លាននាក់នោះ គឺព្រោះ​​តែ​មាន​ការវិនិយាយ​បង្កាច់​បង្ខូច​ពីសំណាក់អ្នកគាំទ្រ​លោកត្រាំ នៅក្នុង​វិមាន​រដ្ឋសភាជាតិ ហើយវា​ត្រូវបាន​គេ​មើលឃើញថា ត្រូវបាន​ជំរុញពីក្រោយ​ដោយ​លោក​ត្រាំ ដែលលោក​បាន​បង្ហាញ​​ថា លោកចង់​ធ្វើឲ្យ​មាន​ការប៉ះពាល់​ទៅដល់​ដំណើរការ​នៃការ​បញ្ជាក់​ពី​ជ័យជំនះ​របស់​​ប្រធានធិបតីជាប់ឆ្នោត​ថ្មី គឺលោក ចូបៃឌិន។


លោក Zuckerberg ​និយាយថា «យើងជឿជាក់​ថា ហានិភ័យ​នៃ​ការអនុញ្ញាត​ឲ្យ​ប្រធានាធិបតី បន្ដ​ប្រើប្រាស់​សេវាកម្ម​របស់យើង នៅអំឡុងពេលនេះ គឺមាន​ធំណាស់»។ លោកបន្ថែមថា លោកត្រាំ​អាច​នឹង​ផុស​លើ​ហ្វេសប៊ុក​វិញបាន រហូតដល់​មានការដំណើរការ​​ផ្លាស់ប្ដូរ​អំណាច​ចប់​ជាស្ថាពរ និង​ដោយ​សន្ដិវិធី៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក Elon Musk នាំមុខស្ថាបនិក Amazon ក្លាយជាមហាសេដ្ឋីមានជាងគេបំផុតទី១ក្នុងលោក

ព័ត៌មាន
លោក Elon Musk ដែលត្រូវបានគេស្គាល់ថាជាស្ថាបនិករបស់ក្រុមហ៊ុនអាវកាស SpaceX និងរថយន្ត Tesla ត្រូវបានសារព័ត៌មាន Bloomberg របស់អាមេរិករា…

សេដ្ឋកិច្ចថៃ អាចនឹងខាតបង់១០ពាន់លានដុល្លារ នៅត្រីមាសទី១ ឆ្នាំ២០២១

ព័ត៌មាន
សកលវិទ្យាល័យសភាពាណិជ្ជកម្មថៃ បានអះអាងថា សេដ្ឋកិច្ចថៃ អាចនឹងរងការខាតបង់ប្រមាណ ១០ពាន់លានដុល្លារអាមេរិក នៅក្នុងត្រីមាសដំបូងនៅឆ្នាំ២០២១ បន្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ