#ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP

Articles by Tag ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP

ទីបំផុត ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ហើយ ក្រោយពន្យារពេលអស់មួយរយៈ

ដោយ​ វុធ ច័ន្ទតារា
ប្រទេសហ្វីលីន គឺជាប្រទេសដែលផ្តល់សច្ចាប័នចុងក្រោយគេលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឬហៅកាត់ថាRCEP ប្រសិនបើគេមិនរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តស្ថិតក្នុងអស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ក្រោយ២ឆ្នាំនៃការធ្វើរដ្ឋប្រហារនោះ។ យ៉ាងណាមិញ ការផ្តល់សច្ចាប័នរបស់ហ្វីលីពីន អាចនិយាយបានថា ទីផ្សារនៃប្រទេសសមាជិករបស់កិច្ចព្រមព្រៀងនេះ គឺបានបើកចំហរអស់ហើយ សម្រាប់ការដោះដូរពាណិជ្ជកម្មដែលមាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។