ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP

ទីបំផុត ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ហើយ ក្រោយពន្យារពេលអស់មួយរយៈ


ប្រទេសហ្វីលីន គឺជាប្រទេសដែលផ្តល់សច្ចាប័នចុងក្រោយគេលើកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ឬហៅកាត់ថាRCEP ប្រសិនបើគេមិនរាប់បញ្ចូលប្រទេសមីយ៉ាន់ម៉ា ដែលកំពុងបន្តស្ថិតក្នុងអស្ថិរភាពសង្គម នយោបាយ និងសេដ្ឋកិច្ច ក្រោយ២ឆ្នាំនៃការធ្វើរដ្ឋប្រហារនោះ។ យ៉ាងណាមិញ ការផ្តល់សច្ចាប័នរបស់ហ្វីលីពីន អាចនិយាយបានថា ទីផ្សារនៃប្រទេសសមាជិករបស់កិច្ចព្រមព្រៀងនេះ គឺបានបើកចំហរអស់ហើយ សម្រាប់ការដោះដូរពាណិជ្ជកម្មដែលមាន។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានជប៉ុន Nikkei។
ហ្វីលីពីនសម្រេចផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ចុងក្រោយគេ!

RCEP ជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដ៏ធំបំផុតរបស់ពិភពលោក ដែលមានទីផ្សារអ្នកប្រើប្រាស់សរុបជាង២ពាន់លាននាក់ ឬស្មើនឹង ៣០%នៃចំនួនប្រជាជនសរុប រួមជាមួយនឹងទំហំ GDP សរុបនៃប្រទេសជាសមាជិកទាំងអស់ គឺមានដល់ទៅជិត២៦ទ្រីលានដុល្លារ ឬស្មើនឹង៣០% នៃ GDPពិភពលោក។

ការដែលអូសបន្លាយពេលយូរ ធ្វើឱ្យហ្វីលីពីន ក្លាយជាអ្នកចុងក្រោយមួយ ដែលផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀង RCEP ក៏ដោយសារតែការប្រធានាធិបតីថ្មីលោក ម៉ាកូស មានការព្រួយបារម្ភ។ បារម្ភនៅត្រង់ ផលប៉ះពាល់អាក្រក់នៃការប្រកួតប្រជែងបរទេស លើវិស័យកសិកម្មក្នុងស្រុក ដែលលោកបានប្តេជ្ញាថា នឹងខំខ្លាំងណាស់ធ្វើឱ្យវិស័យនេះរស់ឡើងវិញក្នុងតួនាទីរបស់លោក។

យ៉ាងណាក៏ដោយ លោក ម៉ាកូស បានផ្លាស់ប្តូរគំនិតវិញ ដោយលោកបាននិយាយទៅកាន់អ្នកវិនិយោគនៅទីក្រុងតូក្យូកាលពីដើមខែនេះ ជាមួយនឹងការប្រកាសពីការគាំទ្រចំពោះកិច្ចព្រមព្រៀង RCEP។ ការប្តូរចិត្តនេះ ទំនងជាបានជំរុញដោយការតស៊ូមតិ ក្នុងជួររដ្ឋាភិបាលក្រុងម៉ានីលក្នុងការបង្កើនការនាំចូលផលិតផលកសិកម្ម ដើម្បីដោះស្រាយអតិផរណានៅក្នុងស្រុក ដែលបានកើនឡើងដល់កម្រិតខ្ពស់ក្នុងរយៈពេល១៤ឆ្នាំចុងក្រោយ។

ជាលទ្ធផល កាលពីល្ងាចថ្ងៃអង្គារទី ២១ខែកុម្ភៈ សមាជិកព្រឹទ្ធសភាចំនួន២០រូបបានបោះឆ្នោតគាំទ្រ ដល់ការផ្តល់សច្ចាប័នចំពោះកិច្ចព្រមព្រៀង RCEP ប៉ុន្ដែក៏មានដែរសមាជិកម្នាក់បោះឆ្នោតប្រឆាំង ខណៈម្នាក់ទៀតអនុប្បវាទ។

គួរជម្រាបថា RCEP ដែលបានចុះហត្ថលេខាដំបូងនៅចុងឆ្នាំ ២០២០ រួមបញ្ចូលនូវសមាជិកទាំង ១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងប្រទេសជិតខាងដូចជា អូស្ត្រាលី ចិន ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង។ ប្លុកនៃកិច្ចព្រមព្រៀងដ៏ធំនេះ គ្របដណ្តប់ប្រហែល ៣០% នៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក ទំហំពាណិជ្ជកម្ម និងចំនួនប្រជាជន។

ក្រោយការផ្តល់សច្ចាប័នរបស់រដ្ឋាភិបាល ក្រុងម៉ានីល ក្រុមធុរកិច្ច អ្នកវិនិយោគធំៗដែលបានអំពាវនាវជាយូរមកហើយឱ្យផ្តល់សច្ចាប័ននោះ បានធ្វើការកោតសរសើរ លើការអនុម័តរបស់ព្រឹទ្ធសភា។ លេខាធិការអាជ្ញាធរសេដ្ឋកិច្ច និងអភិវឌ្ឍន៍ជាតិ ក៏បានសាទរចំពោះការបើកផ្លូវនេះដែរ៕




អត្ថបទបន្ទាប់


លោកចូ បៃឌិនប្តេជ្ញាគាំទ្រអ៊ុយក្រែនឥតងាករេ ក្រោយលោកពូទីនប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ

ព័ត៌មាន
មួយថ្ងៃបន្ទាប់ពីដំណើរ ទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្រុងកៀវ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកចូ បៃដិន នៅថ្ងៃអង្គារទី២១កុម្ភៈ បានបញ្ជាក់ជាថ្មី…

Toyota នឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០២៥

ព័ត៌មាន
ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បានប្រកាសថា ខ្លួននឹងចាប់ផ្តើមផលិតរថយន្តអគ្គិសនីក្នុងទឹកដីសហរដ្ឋអាមេរិក ក្នុងរដ្ឋ ឃេនធឺគីនាដើមឆ្នាំ ២០២៥ខ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ