ហ្វ៊ីលីពិននិយាយថា "បើចិនបាញ់កងទ័ពជើងទឹកយើង យើងនឹងហៅអាមេរិក"
ដោយ
រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពិន លោក ថេអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បាននិយាយនៅថ្ងៃទី២៦ ខែសីហា ថា រដ្ឋាភិបាលក្រុងម៉ានិលនឹងយកកិច្ចព្រមព្រៀងយោធារបស់ខ្លួនជាមួយសហរដ្ឋអាមេរិកមកប្រើឡើងវិញ ប្រសិនបើចិនវាយប្រហារទៅលើកងទ័ពជើងទឹករបស់ខ្លួន នៅក្នុងដែនសមុទ្រចិនខាងត្បូង ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន South China Morning Post។