សមុទ្រចិនខាងត្បូង

ហ្វ៊ីលីពិន​និយាយថា "បើ​ចិន​បាញ់​កងទ័ពជើងទឹកយើង យើងនឹងហៅអាមេរិក"


រដ្ឋមន្ត្រីការបរទេស​ហ្វ៊ីលីពិន លោក​ ថេអូដូរ៉ូ ឡុកស៊ីន (Teodoro Locsin) បាននិយាយនៅថ្ងៃទី២៦ ខែសីហា ថា រដ្ឋាភិបាលក្រុងម៉ានិល​នឹង​យក​កិច្ច​ព្រមព្រៀង​យោធា​របស់​ខ្លួន​ជាមួយសហរដ្ឋអាមេរិក​មកប្រើឡើងវិញ ប្រសិនបើ​ចិន​វាយប្រហារ​ទៅ​លើ​កងទ័ពជើង​ទឹក​របស់ខ្លួន នៅក្នុង​ដែន​សមុទ្រ​ចិន​ខាង​ត្បូង ។ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​សារព័ត៌មាន South China Morning Post។
ហ្វ៊ីលីពិន​និយាយថា "បើ​ចិន​បាញ់​កងទ័ពជើងទឹកយើង យើងនឹងហៅអាមេរិក"។ រូបថត៖ EPA
ដោយ

អត្ថាធិប្បាយរបស់​រដ្ឋមន្ត្រីការបរទេស​ហ្វ៊ីលីពិននេះ គឺជា​​លើកដំបូងបង្អស់​ហើយដែល​រដ្ឋាភិបាល​របស់លោក រ៉ូឌ្រីហ្គោ ឌុយទើតតេ (Rodrigo Duterte) បានប្រកាសជាចំហ​ថា ខ្លួន​នឹង​ទៅរក​អាមេរិក​ឲ្យជួយ ខណៈដែល​ភាពតានតឹងកាន់តែ​កើនកម្ដៅរវាង​ហ្វ៊ីលីពិននិងចិន នៅក្នុង​ដែនទឹក​ដែលមានជម្លោះ ។ 

នៅក្នុងកម្មវិធី​ព័ត៌មានពេលព្រឹកមួយរបស់​ទូរទស្សន៍ក្នុងស្រុក លោករដ្ឋមន្ត្រីការបរទេស ឡុកស៊ីន បាននិយាយថា រដ្ឋាភិបាលក្រុងម៉ានិល​នឹងបន្ត​ការល្បាតតាមផ្លូវអាកាស​នៅ​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង បើទោះបី​ចិន​ប្រាប់​ឲ្យ​បញ្ឈប់​អ្វីដែលចិន​ហៅថា ជាការ​បង្ករឿង​ដោយ​ខុសច្បាប់នោះក្ដី ។ 

រដ្ឋមន្ត្រីការបរទេសហ្វ៊ីលីពិន បានបន្តថា ពួកគេ[ចិន]អាច​​ហៅវាថា​ជាការបង្ករឿង​ដោយ​ខុសច្បាប់ យើងមិនអាច​ទៅកែប្រែ​ចិត្ត​គំនិតគេ​បានទេ។ លោករដ្ឋមន្ត្រី​ថា ពួកគេ​[ចិន]ធ្លាប់ចាញ់​ក្ដី​នៅក្នុង​សវនការមជ្ឈត្តកម្មរួចហើយ កាលពីឆ្នាំ​២០១៦ ដែលជា​សេចក្ដីសម្រេច​របស់​តុលាការអន្តរជាតិដែល​បាន​វិនិច្ឆ័យសេចក្ដី​ប្រឆាំង​នឹង​​ការ​ទាមទារជាច្រើន​របស់ចិន​ទៅ​លើ​ដែន​សមុទ្រ​ចិន​ខាងត្បូង ។ 

រដ្ឋមន្ត្រី​ការបរទេសហ្វ៊ីលីពិន បាននិយាយដូច្នេះថា "ប៉ុន្តែ ប្រសិនបើ​មាន​រឿងអ្វីកើតឡើង ដែលលើសពីការឈ្លានពាន ប៉ុន្តែ ជាការវាយប្រហារ ឧបមាថា វាយប្រហារមកលើ​នាវា​កងទ័ពជើង​ទឹក​ហ្វ៊ីលីពិន [នោះ] មានន័យថា ពេល​នោះ​ ខ្ញុំ​នឹង​ហៅ​ទៅ​ វ៉ាស៊ិងតុន ឌីស៊ី"៕




អត្ថបទបន្ទាប់


ថៃបង្ហាញមហិច្ឆតានឹងចូលក្នុងចំណោមប្រទេសពាណិជ្ជកម្មកំពូលទាំង ៥ នៅអាស៊ី ត្រឹមឆ្នាំ ២០២៧

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មថៃ បានដាក់ចេញនូវគោលដៅ ហក់ចូលក្នុងចំណោមប្រទេស កំពូលទាំង ៥ នៅអាស៊ី ដែលមានទំហំពាណិជ្ជកម្មអន្តរជាតិធំជាងគេ ក្នុងតំបន់ ដោ…

ក្រសួងសេដ្ឋកិច្ច ផ្តល់អាជ្ញាបណ្ណប្រកបអាជីកម្មដល់ក្រុមហ៊ុនអភិវឌ្ឍន៍ចំនួន១៥

ព័ត៌មាន
រដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតត្រឹមដំណាច់ ខែមិថុនា ឆ្នាំ២០២០ នេះបានសម្រេចផ្តល់អាជ្ញាបណ្ណប្រកបអាជីវកម្ម ដល់ក្រុមហ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ