សណ្ឋាគារលំដាប់ពិភពលោកផ្កាយ ៥ Hyatt Regency Phnom Penh គ្រោងបើកទទួលភ្ញៀវឆាប់ៗនេះហើយ
ដោយ
សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) លំដាប់ផ្កាយ ៥ ថ្មីបំផុត ដែលវិនិយោគក្នុងទឹកប្រាក់ជិត ១៨០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន ជីប ម៉ុង គ្រុប គ្រោងនឹងបើកទទួលភ្ញៀវ ក្នុងពេលឆាប់ៗខាងមុខនេះហើយ ទោះបីក្នុងកាលៈទេសៈជំងឺឆ្លងកូវីដ-១៩ ដែលកំពុងវាយប្រហារវិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច នៅកម្ពុជា និងនៅទូទាំងពិភពលោកក្ដី ។