សណ្ឋាគារផ្កាយ៥ Hyatt Regency Phnom Penh

សណ្ឋាគារ​លំដាប់ពិភព​លោក​ផ្កាយ​ ៥ Hyatt Regency Phnom Penh គ្រោង​បើក​ទទួល​ភ្ញៀវឆាប់ៗ​នេះហើយ


សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ (Hyatt Regency Phnom Penh) លំដាប់​ផ្កាយ​ ៥ ថ្មីបំផុត ដែល​វិនិយោគ​ក្នុងទឹកប្រាក់​ជិត ១៨០លានដុល្លារ​អាមេរិក ដោយ​ក្រុមហ៊ុន ជីប ម៉ុង គ្រុប គ្រោង​នឹង​បើក​ទទួលភ្ញៀវ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះហើយ ទោះបី​ក្នុងកាលៈទេសៈ​ជំងឺ​ឆ្លង​កូវីដ-១៩ ដែលកំពុង​វាយប្រហារ​វិស័យទេសចរណ៍ និងបដិសណ្ឋារកិច្ច​ នៅកម្ពុជា និងនៅទូទាំង​ពិភព​លោកក្ដី ។
សណ្ឋាគារ​លំដាប់ពិភព​លោក​ផ្កាយ​ ៥ របស់​មហាសេដ្ឋី​គ្រួសារ"ជីបម៉ុង" គ្រោង​បើក​ទទួល​ភ្ញៀវ​នៅដើម​ឆ្នាំ​ក្រោយ​នេះហើយ ។ រូបភាព៖ ហ្វេសប៊ុក Chip Mong Group
ដោយ

បើ​តាម​ការប្រកាស​ឲ្យ​ដឹង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់ក្រុមហ៊ុន ជីប ម៉ុង គ្រុប បាន​ឲ្យ​ដឹងថា ក្នុងពេលឆាប់ៗនេះ ក្រុមហ៊ុន ជីប ម៉ុង នឹង​ដាក់​ឲ្យ​ដំណើរការ​សណ្ឋាគារ​ ផ្កាយ​៥ លំដាប់ពិភពលោក ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ ដ៏​ស្កឹមស្កៃ​ដែល​ស្ថិត​នៅ​ចំ​បេះដូង​រាជ​ធានីភ្នំពេញ ដើម្បី​ចូលរួម​ចំណែក​បម្រើ​វិស័យ​ទេសចរណ៍ បដិសណ្ឋារកិច្ច ក៏ដូចជា​ធុរកិច្ច នៅ​កម្ពុជា ។ 

នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ថ្នាក់ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន ជីប ម៉ុង ដឹកនាំដោយ​លោក​ជំទាវ​អ្នក​ឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ដែលជា​ម្ចាស់​សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ​ បាន​រៀបចំ​ពិធី​ក្រុង​ពាលី​តាម​ប្រពៃណី ដើម្បី​បួងសួង​សុំ​សេចក្តីសុខ និង​ភាពរីកចម្រើន​ឲ្យ​កើត​មាន​ដល់​ពេល​ដែល​សណ្ឋាគារ​ត្រូវ​បាន​បើក​ដំណើរការ​ជាផ្លូវការ នៅ​ពេលឆាប់ៗ​ខាង​មុខនេះ ។

បើ​តាម​គេហ​ទំព័រ​របស់​សណ្ឋាគារ ពីឥឡូវនេះ អតិថិជន​ឬភ្ញៀវ​អាច​ធ្វើការកក់​បន្ទប់​ស្នាក់នៅ​ក្នុងសណ្ឋាគារ​លំដាប់​ពិភព​លោក ផ្កាយ៥ ដ៏ថ្មី​សន្លាងនេះ​បានហើយ ពោលគឺ​សម្រាប់​ការស្នាក់នៅពីថ្ងៃទី១៥ ខែមករា ឆ្នាំ​២០២១ តទៅ ។ 

សណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ មាន​ ២៤៧បន្ទប់​ វិនិយោគអស់ទឹកប្រាក់ជិត ១៨០លានដុល្លារអាមេរិក និងមាន​ម្ចាស់​ជា​ក្រុមគ្រួសារ​មហាសេដ្ឋី "ជីប ម៉ុង គ្រុប" ដែល​​លោក​ជំទាវ​អ្នក​ឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង ជា​ម្ចាស់ ៕




អត្ថបទបន្ទាប់


"បុរី ប៊ុន លី" ប្រកាសបើក​លក់​ផ្ទះតម្លៃ​ទាប ៥ល្វែង​ នៅចុងឆ្នាំនេះ

ព័ត៌មាន
នៅថ្ងៃទី 11-12 ខែធ្នូ​ខាងមុខ​នេះ គម្រោង​លំនៅដ្ឋាន​ទំនើប​មួយ​កន្លែង ស្ថិតនៅ​តំបន់​ចម្ការ​ដូង បាន​ប្រកាស​បើក​លក់​ផ្ទះ​តម្លៃ​ទាប​ចំនួន ៥ …

ស៊ុយអែត​នឹង​បិទ​ស្ថានទូត​នៅ​កម្ពុជា​ពីចុង​ឆ្នាំ​២០២១នេះ​តទៅ

ព័ត៌មាន
រដ្ឋាភិបាល​ប្រទេស​ស៊ុយអែត បាន​សម្រេចចិត្ត​នៅថ្ងៃទី២៦ វិច្ឆិកា ថា រដ្ឋាភិបាល​ប្រទេស​ជាសមាជិក​សហភាព​អឺរ៉ុប​មួយ​នេះ នឹង​បិទ​ទ្វារ​ស្ថានទូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ