#ឥណ្ឌូនេស៊ីចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំនេះ

Articles by Tag ឥណ្ឌូនេស៊ីចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំនេះ

ឥណ្ឌូនេស៊ីចាប់ផ្តើមបំពេញតួនាទីជាប្រធានអាស៊ានឆ្នាំនេះ ជាមួយកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស ខណៈវិបត្តិនៅមីយ៉ាន់ម៉ាជាសំណុំរឿងចម្បង

ដោយ​ វុធ ច័ន្ទតារា
ប្រទេសឥណ្ឌូនេស៊ីនឹងចាប់ផ្តើមតួនាទីជាប្រធានប្តូរវេនអាស៊ាននៅក្នុងឆ្នាំ២០២៣បន្ដពីកម្ពុជា ចាប់ពីថ្ងៃសុក្រទី០៣មករានេះតទៅហើយ ដោយទីក្រុងហ្សាកាតាបានរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាន ជាមួយនឹងសំណុំរឿងវិបត្តិនៅមីយ៉ាន់ម៉ាជាបញ្ហាចំបងនៃកិច្ចប្រជុំ។ បន្ថែមពីលើនេះ រដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលបានជួបគ្នានៅទីស្នាក់ការកណ្តាលរបស់អាស៊ានក្នុងប្រទេសឥណ្ឌូនេស៊ី ក៏បានជជែកគ្នាពីបញ្ហាសំខាន់ៗផ្សេងទៀត ដែលបាន និងកំពុងជះឥទ្ធិពលមកលើតំបន់ផងដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។