#ឥណ្ឌូនេស៊ីកៀរគរចិន ជប៉ុន រុស្ស៊ី និងអាមេរិកឱ្យធ្វើសមយុទ្ធរួម

Articles by Tag ឥណ្ឌូនេស៊ីកៀរគរចិន ជប៉ុន រុស្ស៊ី និងអាមេរិកឱ្យធ្វើសមយុទ្ធរួម

ឥណ្ឌូនេស៊ីកៀរគរចិន ជប៉ុន រុស្ស៊ី និងអាមេរិកឱ្យធ្វើសមយុទ្ធរួម ខណៈរុស្ស៊ីធ្វើសមយុទ្ធឯកតោភាគីក្បែរប្រទេសជប៉ុន

ដោយ​ ហ៊ុន គន្ធថៃ
ប្រទេសឥណ្ឌូណេស៊ីកាលពីថ្ងៃចន្ទ ទី ៥ មិថុនា បានចាប់ផ្តើមបើកលំហាត់កងទ័ពជើងទឹកពហុភាគីនៅក្នុងដែនទឹករបស់ខ្លួន រួមជាមួយកងទ័ពជើងទឹកមកពីបណ្តាប្រទេសនានា ដែលរួមមានសហរដ្ឋអាមេរិក អង់គ្លេស ចិន ជប៉ុន រុស្ស៊ី និងកូរ៉េខាងត្បូងផង។ សមយុទ្ធ«មិនមែនសង្គ្រាម»នេះបានប្រព្រឹត្តទៅចំពេលមានភាពតានតឹងនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលបង្កឡើងដោយការប្រជែងគ្នារវាងមហាអំណាចសហរដ្ឋអាមេរិកនិងមហាអំណាចចិន។ ទន្ទឹមនឹងនេះ សមយុទ្ធកងទ័ពជើងទឹករុស្ស៊ី ជាឯកតោភាគីនៅក្បែរប្រទេសជប៉ុនក៏កំពុងធ្វើឡើងដូចគ្នាដែរ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានរ៉យទ័រ។