ដោយចង់ជំរុញការអាននៅកម្ពុជា នារីម្នាក់អានសៀវភៅឲ្យស្តាប់តាមរយៈការផ្សាយផ្ទាល់លើហ្វេសប៊ុក
ដោយ
អ្នកនាង ឈួន ច័ន្ទធីតា អង្គុយក្នុងបន្ទប់របស់ខ្លួន ដៃកាន់សៀវភៅ ពោរពេញដោយស្នាមញញឹម ហើយអានសៀវភៅដោយផ្សាយផ្ទាល់តាមបណ្តាញសង្គមហ្វេសប៊ុក (Facebook Live) ។ ដោយរៀបរាប់អំពីអត្ថន័យក្នុងសៀវភៅនោះទៅដល់ទស្សនិកជនរាប់ពាន់នាក់ អ្នកនាងដែលមានវ័យ ២៩ឆ្នាំរូបនេះ មានគោលបំណងជំរុញការអានក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ។