ហេតុអ្វីចិនជំរុញដំណើរការកសាងព្រែកជីកតម្លៃជាង១០ពាន់លានដុល្លារភ្ជាប់មកតំបន់អាស៊ាន?
ដោយ
អាជ្ញាធរចិន និងអ្នកជំនាញការកំពុងតែជំរុញដំណើរការកសាងព្រែកជីកមួយ ដែលមានចម្ងាយ១៣៤គីឡូម៉ែត្រជាមួយទុនវិនិយោគ១០ពាន់លានដុល្លារ ឱ្យដំណើរការឲ្យទាន់ពេលនៅចុងឆ្នាំ២០២៦។ ក្រោយគម្រោងនេះកសាងរួចរាល់ វានឹងក្លាយជាច្រកមួយដ៏សំខាន់ក្នុងការពង្រីកសក្តានុពលពាណិជ្ជកម្មរវាងប្រទេសចិនជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហូរ។