ព្រែកជីកភ្ជាប់តំបន់អាស៊ាន

ហេតុអ្វីចិនជំរុញដំណើរការកសាងព្រែកជីកតម្លៃជាង១០ពាន់លានដុល្លារភ្ជាប់មកតំបន់អាស៊ាន?


អាជ្ញាធរចិន និងអ្នកជំនាញការកំពុងតែជំរុញដំណើរការកសាងព្រែកជីកមួយ ដែលមានចម្ងាយ១៣៤គីឡូម៉ែត្រជាមួយទុនវិនិយោគ១០ពាន់លានដុល្លារ ឱ្យដំណើរការឲ្យទាន់ពេលនៅចុងឆ្នាំ២០២៦។ ក្រោយគម្រោងនេះកសាងរួចរាល់ វានឹងក្លាយជាច្រកមួយដ៏សំខាន់ក្នុងការពង្រីកសក្តានុពលពាណិជ្ជកម្មរវាងប្រទេសចិនជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានស៊ីនហូរ។
ព្រែកជីកភ្ជាប់តំបន់អាស៊ាន
ដោយ

ព្រែកជីក ភីងជូ (Pinglu) ដែលមានតម្លៃជិត៧៣ពាន់លានយ័ន់ ឫប្រប្រមាណ១០ពាន់លានដុល្លារមានប្រវែងជាង១៣៤គីឡូម៉ែត្រពីអាងស្តុកទឹក ស៊ីងជីន ( Xijin) ជិតទីក្រុងណាន់នីងឆ្ពោះទៅកំពង់ផែ គិនចូង (Qinzhou )នៅភាគខាងត្បូង ក្វាងស៊ី (Guangxi) គឺកំពុងតែដំណើរការទាំងថ្ងៃទាំងយប់។

លោក វៃ ឌូជៀន (Wei Dejian) ប្រធានក្រុមវិស្វកម្មនៅការដ្ឋានព្រែកជីកនេះ បានឲ្យដឹងថា ព្រែកជីក​នេះ នឹងត្រូវកសាងស្របតាមបណ្តោយឆ្នេរភាគខាងត្បូងប្រទេសចិន និងភាគខាងជើងប្រទេសវៀតណាម។ ព្រែកជីកនេះ វានឹងបម្រើសេវាកម្មដឹកជញ្ជូនតាមផ្លូវទឹកដ៏មានប្រសិទ្ធភាពបំផុតពីតំបន់ភាគនិរតីនៃប្រទេសចិនទៅកាន់សមុទ្រ និងបម្រើដល់ការកែសម្រួលរចនាសម្ព័ន្ធនៃបណ្តាញដឹកជញ្ជូននៅក្នុងតំបន់​។

លោកបានបន្តថា ព្រែកជីកនេះ នឹងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញដោយផ្ទាល់ពីក្វាងស៊ី យូណាន និងជីចូវ (Guizhou) ទៅកាន់កំពង់ផែក្នុងឈូងសមុទ្រ បៃឌូ( Beibu )ដោយមិនចាំបាច់ឆ្លងកាត់ក្វាវទុងទៀតឡើយ។ លោកបានអះអាងថា នៅពេលព្រែកជីកនេះសម្រេចការសាងសង់វានឹងកាត់បន្ថយចម្ងាយដឹកជញ្ជូនប្រហែល៥៦០គីឡូម៉ែត្រ៕

ដោយៈ សរ សុជាតិ

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


លោក បៃដិន ប្រកាសផ្តល់ជំនួយឱ្យប្រជាជននៅហ្កាហ្សា ខណៈការតវ៉ាប្រឆាំងអ៊ីស្រាអែលផ្ទុះឡើងពេញតំបន់អារ៉ាប់

ព័ត៌មាន
ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ក្នុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអ៊ីស្រាអែល កាលពីថ្ងៃពុធ បានសន្យាផ្តល់ជំនួយដល់ប្រជាជនប៉ាឡេស្ទីន នៅតំបន់…

តើលោក ស៊ី ជិនពីង និងលោក ពូទីន ពិភាក្សាគ្នាអ្វីខ្លះនៅក្រុងប៉េកាំង?

ព័ត៌មាន
ប្រធានាធិបតីចិនលោក ស៊ី ជិនពីង និងលោក ពូទីន បានពិភាក្សាគ្នាអំពីជម្លោះនៅ Gaza និងសង្រ្គាមអ៊ុយក្រែន នៅខាងក្រៅវេទិកាខ្សែក្រវាត់ និងផ្លូវក្នុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ