ដោយ
ចាន់ មង្គល
ក្រុមហ៊ុនរបស់អង់គ្លេស AstraZeneca ដែលផលិតវ៉ាក់សាំងកូវីដ១៩ បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនបានទទួលជោគជ័យលើការសាកល្បងប្រើប្រាស់ឱសថលាយបញ្ចូលគ្នា ដើម្បីបង្កើតអង្គបដិបក្ស ឬ អង់ទីគ័រ សម្រាប់ប្រឆាំងនឹងមេរោគកូវីដ១៩ ដោយលទ្ធផលគឺវាអាចជួយសង្គ្រោះអាយុជីវិត និង ការពារពីការឆ្លងជំងឺធ្ងន់ធ្ងរ នៅពេលដែលគេប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានចេញអាការៈដំណាក់កាលដំបូងក្នុងរយៈពេល១សប្ដាហ៍។ នេះបើតាមការរាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។