ក្រុមហ៊ុន AstraZeneca

ក្រុមហ៊ុន AstraZeneca ប្រកាសថា បានសាកល្បងជោគជ័យ លើឱសថម្យ៉ាងអាចព្យាបាលអ្នកជំងឺកូវីដ-១៩


ក្រុមហ៊ុនរបស់អង់គ្លេស AstraZeneca ដែលផលិតវ៉ាក់សាំងកូវីដ១៩ បានប្រកាសនាពេលថ្មីៗនេះថា ខ្លួនបានទទួលជោគជ័យលើការសាកល្បងប្រើប្រាស់ឱសថលាយបញ្ចូលគ្នា ដើម្បីបង្កើតអង្គបដិបក្ស ឬ អង់ទីគ័រ សម្រាប់ប្រឆាំងនឹងមេរោគកូវីដ១៩ ដោយលទ្ធផលគឺវាអាចជួយសង្គ្រោះអាយុជីវិត និង ការពារពីការឆ្លងជំងឺធ្ងន់ធ្ងរ នៅពេលដែលគេប្រើប្រាស់ថ្នាំនេះ ដើម្បីព្យាបាលអ្នកជំងឺកូវីដ១៩ ដែលមានចេញអាការៈដំណាក់កាលដំបូងក្នុងរយៈពេល១សប្ដាហ៍។ នេះបើតាមការរាយការណ៍មួយដោយទីភ្នាក់ងារព័ត៌មានរ៉យទ័រ។
វ៉ាក់សាំងកូវីដ១៩ ប្រភេទAstraZeneca
ដោយ

ឱសថ​ដែល​ក្រុមហ៊ុន AstraZeneca អះអាង​ថា មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩​នេះ​នេះ គឺ​មានការ​ប្រើប្រាស់​លាយ​បញ្ចូល​គ្នា​នូវ​ប្រភេទ​ឱសថ​ដែល​បង្កើត​អង្គ​ប​ដិ​បក្ស​២​ប្រភេទ ដែល​គេ​ឲ្យ​ឈ្មោះ​ថា AZD7442 ។ ឱសថ​នេះ ជួយ​កាត់​បន្ថយ​ហានិភ័យ​ពី​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​១៩​ធ្ងន់ធ្ងរ ឬ​អាច​កាត់​បន្ថយ​ការ​ស្លាប់​បាន​៥០% សម្រាប់​អ្នកជំងឺ​ដែល​មិន​បាន​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ ហើយ​ពួក​គេ​ទាំងនោះ ជា​ក្រុម​អ្នកជំងឺ​ដែល​មាន​ចេញ​អាកា​រៈ​ត្រឹម​រយៈពេល​៧​ថ្ងៃ ឬ​តិច​ជាង​នេះ​។ បន្ថែម​ពី​នេះ ប្រសិទ្ធភាព​របស់​ឱសថ​ក្នុង​ការ​កាត់​បន្ថយ​ហានិភ័យ នឹង​មាន​កាន់តែ​ប្រសើរ ប្រសិនបើ​ប្រើ​វា​ដើម្បី​ព្យាបាល​អ្នកជំងឺ​ដែល​ទើបតែ​ចាប់ផ្ដើម​មាន​អាកា​រៈ​ត្រឹម​រយៈពេល​៥​ថ្ងៃ​ដំបូង​។

ការ​សាកល្បង​ឱសថ​របស់ AstraZeneca​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ចំនួន​១៣ និង​ប្រើប្រាស់​លើ​មនុស្ស​ជាង ៩០០​នាក់​។

លោក មេន ប៉ា​ង​ហ្គា​ឡូ​ស (Mene Pangalos) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន AstraZeneca បាន​និយាយ​ថា លទ្ធផល​នៃ​ការ​ព្យា​ល​បាល​របស់​ឱសថ​នេះ គឺជា​ការ​គូស​បង្ហាញផ្លូវ​ដ៏​មាន​សក្ដានុពល​ក្នុង​ថ្ងៃ​អនាគត សម្រាប់​ប្រើប្រាស់​វា​ជា​ថ្នាំ​ការពារ​ដែល​មិនមែន​ជា​ថ្នាំ​វ៉ាក់សាំង​។

លោក ប៉ា​ង​ហ្គូ​ឡូ​ស​ជឿជាក់​ថា ឱសថ​ដែល​ទើប​ជោគជ័យ​លើ​ការ​ប្រឆាំង​នឹង​កូ​វី​ដ​១៩​នេះ នឹង​មានគុណ​សម្បត្តិ​ពិត​ប្រាក​ជាង ក្នុង​ការ​ការពារ​ការ​ឆ្លង​មេរោគ​ឆ្លង បើ​ធៀប​នឹង​ការ​ប្រើប្រាស់​វា​សម្រាប់​ព្យាបាល​។ 

ក្រុមហ៊ុន AstraZeneca ក៏​កំពុង​ស្នើ​ទៅ​កាន់​និយ័ត​ករ​អា​មេ​រិ​ក កាលពី​ស​ប្ដា​ហ៍​មុន​ដើម្បី​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ឱសថ​របស់​ខ្លួន​នេះ សម្រាប់​ចាក់​ការពារ​ការ​ឆ្លង​មេរោគ​កូ​វី​ដ​១៩​ផង​ដែរ ហើយ​ប្រសិនបើ​អាជ្ញាធរ​អនុញ្ញាត​ឲ្យ​ប្រើប្រាស់​ប្រាស់​ឱសថ​នេះ សម្រាប់​ការ​ព្យាបាល​អ្នកជំងឺ​កូ​វី​ដ​១៩ គឺ​រឹតតែ​ប្រសើរ​។ ទោះ​យ៉ាងណា ក្រុមហ៊ុន​នេះ ក៏​នឹង​ត្រូវ​ដាក់​បញ្ជូន​ទិន្នន័យ​ថ្មី​បន្ថែម​ទៀត ទាក់ទង​នឹង​ប្រសិទ្ធភាព​នៃ​ការ​ព្យាបាល​របស់​ឱសថ​នេះ ទៅ​កាន់​និយ័ត​ករ​សុខាភិបាល​សកល​នា​ពេល​ខាង​មុខ​បន្ដ​ទៀត ដើម្បី​ពិនិត្យ​តាមដាន និង​វាយតម្លៃ មុន​នឹង​ដាក់​អនុញ្ញាត​ឲ្យ​មានការ​ប្រើប្រាស់​ជា​ផ្លូវការ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃនឹងបើកប្រទេសទទួលភ្ញៀវទេសចរបានចាក់វ៉ាក់សាំងរូច ដោយមិនចាំបាច់ធ្វើចត្តាឡីស័ក

ព័ត៌មាន
នាយករដ្ឋមន្ត្រីថៃ លោកប្រាយុទ្ធ ចាន់អូចា បានប្រកាសនៅថ្ងៃច័ន្ទទី ១១ ខែតុលានេះថា ប្រទេសថៃនឹងបើកឱ្យអ្នកដំណើរទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួ…

ចិនប្រើវិធីដំឡើងថ្លៃអគ្គិសនី ដើម្បីកាត់បន្ថយការប្រើប្រាស់យកទប់ទល់នឹងវិបត្តិកង្វះខាតថាមពល

ព័ត៌មាន
រដ្ឋាភិបាលចិននឹងចាត់វិធានការបន្ថែមទៀត ដើម្បីធានាការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់សម្រាប់រដូវរងា និងរដូវផ្ការីកខាងមុខនេះ ដោយក្នុងនោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ