ដំឡូងមីខ្មែរបាននិងកំពុងជួបគ្រោះដោយសារជំងឺម៉ូសាអ៊ិក
ដោយ
បន្ទាប់ពីមានការលេចឡើងនូវជំងឺម៉ូសាអ៊ិកលើដំណាំដំឡូងមីនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ពិសេស បានផ្ទុះឡើងនៅប្រទេសឥណ្ឌា និងស្រីលង្កា កាលពីឆ្នាំ២០១៥ និងបានរីករាលដាលនៅប្រទេសវៀតណាម និង កម្ពុជា នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងកម្រិតមួយគួរឲ្យព្រួយបារម្ភ ក្រសួងកសិកម្មកម្ពុជាបានប្រកាសដាក់ចេញវិធានការការពារ ទប់ស្កាត់ការរីករាលដាលឆ្លងនៃជំងឺម៉ូសាអ៊ិក ឲ្យមានប្រសិទ្ធភាពខ្ពស់នៅកម្ពុជា។