Advertisement
ជំងឺ​ដំណាំ

ដំឡូងមី​ខ្មែរ​បាន​និង​កំពុង​ជួប​គ្រោះ​ដោយសារ​ជំងឺ​ម៉ូសាអ៊ិក


បន្ទាប់​ពី​មាន​ការ​លេច​ឡើង​នូវ​ជំងឺ​ម៉ូសាអ៊ិក​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ពិសេស បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា កាល​ពី​ឆ្នាំ​២០១៥ និង​បាន​រីក​រាល​ដាល​នៅ​ប្រទេស​វៀតណាម និង កម្ពុជា នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ក្នុង​កម្រិត​មួយ​គួរ​ឲ្យ​ព្រួយ​បារម្ភ ក្រសួង​កសិកម្ម​កម្ពុជា​បាន​ប្រកាស​ដាក់​ចេញ​វិធានការ​ការពារ ទប់ស្កាត់​ការ​រីករាល​ដាល​ឆ្លង​នៃ​ជំងឺ​ម៉ូសាអ៊ិក ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​នៅ​កម្ពុជា។
កសិករ​កំពុង​ដក​មើម​ដំឡូង​មី។
ដោយ
Advertisement

ជំងឺ​ម៉ូសាអ៊ិក ជា​ប្រភេទ​វីរុស ឬ​មេរោគ​ម្យ៉ាង​ដែល​ធ្វើ​ឲ្យ​ស្លឹក​ដំឡូង​ស្វិត ស្លឹក​ងាប់ ស្លឹក​ដំឡូងមី​ក្តោប​ចុង ជំងឺ​​នេះ​គឺ​ឆ្លង​តាមរយៈ​ពូជ​ដំឡូង។ ដំណោះ​ស្រាយ នៅ​​ពេល​ដឹង​ថា​ដំឡូង​​មាន​មេរោគ​ហើយ គឺ​ត្រូវតែ​កាប់​ចោល ពោល​គឺ​មិន​មាន​ថ្នាំ​ព្យាបាល​ឡើយ។ បច្ចុប្បន្ន នៅ​កម្ពុជា វា​បាន​កើត​ឡើង​នៅ​ខេត្ត​ចំនួន ៥​ហើយ មាន​ដូចជា ខេត្ត​កំពង់ធំ ក្រចេះ ស្ទឹងត្រែង រតនគិរី និង​ព្រះវិហារ។

ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បាន​លើកឡើង​ពី​ការ​ការពារ​និង​ទប់ស្កាត់​នូវ​ជំងឺ​ឆ្លង​យ៉ាង​ដូច្នេះ នៅក្នុង​ពិធី​បើក​សិក្ខា​សាលា​ថ្នាក់​តំបន់​ស្តីពី​ផែនការ​គ្រប់គ្រង​ជំងឺ​ម៉ូសាអ៊ិក ដំឡូងមី នៅ​អាស៊ី​អាគ្នេយ៍ ដែល​​ត្រូវ​​បាន​សហការ​រៀបចំ​ដោយ​មជ្ឈមណ្ឌល​អន្តរជាតិ​សម្រាប់​កសិកម្ម​តំបន់​ត្រូពិក និង​ភាព​ជា​ដៃគូ​ដំណា​ដំឡូង​មី​សកល​សម្រាប់​សតវត្សរ៍ ទី​២១។

ឯកឧត្តម​ថ្លែង​បញ្ជាក់​ថា ការ​លេច​ឡើង​នូវ​ជំងឺ​ម៉ូសាអ៊ិក​ដ៏​គ្រោះថ្នាក់​លើ​ដំណាំ​ដំឡូង​មី​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ គឺ​ពិត​ជា​បញ្ហា​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​ដែល​បង្ក​ការ​គំរាម​កំហែង​ធ្ងន់ធ្ងរ​ដល់​ខ្សែ​សង្វាក់​ផលិតកម្ម​ទាំង​មូល ទាំង​​ការ​ផលិត ការ​កែច្នៃ និង​ការ​នាំ​​ចេញ ហើយ​អាច​ឈាន​ទៅ​ប៉ះពាល់​ដល់​សុខភាព​សេដ្ឋកិច្ច​ជាតិ​នៃ​បណ្តា​ប្រទេស​នីមួយៗ​ផង​ដែរ។ 

ឯកឧត្តម​បន្ថែម​ថា ជំងឺ​នេះ​បាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ឥណ្ឌា និង​ស្រីលង្កា និង​ជា​លើក​ដំបូង នៅ​អាស៊ី​អាគ្នេយ៍ នៅក្នុង​ឆ្នាំ​២០១៥ និង​ចុង​ក្រោយ ជំងឺ​នេះ​បាន​រីករាល​ដាល​នៅ​ប្រទេស​វៀតណាម និង​កម្ពុជា។ ដូច្នេះ ទាមទារ​ឲ្យ​មាន​ការសិក្សា​និង​វាយ​តម្លៃ​អំពី​ស្ថានភាព​រាតត្បាត​ជំងឺ រួច​ដាក់​ចេញ​ជា​វិធានការ​ការពារ ទប់ស្កាត់​ការ​​ឆ្លង​ជំងឺ​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​បំផុត។ 

យោង​តាម​របាយការណ៍​ក្រសួង​កសិកម្ម​បង្ហាញ​ថា កម្ពុជា​បាន​ចាត់ទុក​ដំណាំ​ដំឡូង​មី​ជា​ដំណាំ​អាទិភាព​ទី២ បន្ទាប់​ពី​ដំណា​ស្រូវ ដែល​មាន​ផ្ទៃដី​ដាំ​ដុះ​ជាង​កន្លះ​លាន​ហិកតា និង​ទទួល​បាន​ទិន្នផល​ជាង ១៣,៨​លាន​តោន។ 

ជាមួយ​គ្នា​នេះ កម្ពុជា​បាន​ក្លាយ​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិត​ផល​ដំឡូងមី ទាំង​វត្ថុ​ធាតុ​ដើម និង​ផលិតផល​សម្រេច​ដ៏​សំខាន់​មួយ​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។ ជាក់ស្តែង កាល​ពី​ក្នុង​ឆ្នាំ​២០១៧ ផលិត​ផល​ដំឡូងមី​ពី​កម្ពុជា​ ជាង ៣,៨​លាន​តោន ត្រូវ​​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ក្នុង​តំបន់​និង​ពិភពលោក៕




អត្ថបទបន្ទាប់


ឧកញ៉ា លី ហួរ គ្រោងបោះទុនធំ សង់​លំនៅដ្ឋាន​១ម៉ឺន​ខ្នង នៅតាម​ផ្លូវ​ជាតិ៦A

ព័ត៌មាន
ឧកញ៉ាលី ហួរ ដែលត្រូវបានគេស្គាល់ថា ជាសេដ្ឋីខ្មែរមួយរូប ដែលមានឈ្មោះបោះសំឡេង ក្នុងវិស័យជំនួញ ពីអាជីវកររកស៊ីប្តូរប្រាក់តាមផ្សារ មកក្លាយជ...

វីឡា​ប្រណីត​តម្លៃ​ក្បែរ​លាន​ដុល្លារ​ ៨៧​ខ្នង ផុស​ឡើង​នៅ​លើ​អតីត​ដី​បឹងកក់ កណ្ដាល​រាជ​ធានី

ព័ត៌មាន
គម្រោង​ទីក្រុង​ ភ្នំពេញ​ ស៊ីធី សេនធ័រ ដែលលាត​សន្ធឹង​លើ​ផ្ទៃ​​ដី​ជាង ១១០​ហិកតា​ នៅ​លើ​អតីត​ដី​បឹង​កក់ កណ្ដាល​រាជ​ធានី​ភ្នំពេញ គេ​ឃ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ