អឺរ៉ុបកៀរគរថវិកា ៤៤៣លានអឺរ៉ូ ជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ និងកាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច
ដោយ
សហភាពអឺរ៉ុបបានប្រកាសនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០នេះ ថា ខ្លួនបាននិងកំពុងកៀរគរថវិកាចំនួន ៤៤៣លានអឺរ៉ូ ជាជំនួយឥតសំណង និងជាប្រាក់កម្ចី ដើម្បីជួយកម្ពុជាប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ១៩ និង កាត់បន្ថយផលប៉ះពាល់សង្គម-សេដ្ឋកិច្ច ដែលបង្កឡើងដោយសារជំងឺនេះ។