ជំនួយអឺរ៉ុបសម្រាប់​កម្ពុជា

អឺរ៉ុប​កៀរគរ​ថវិកា​ ៤៤៣​លាន​អឺរ៉ូ ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច


សហភាព​អឺរ៉ុប​បាន​ប្រកាស​នៅ​ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០​នេះ ថា ខ្លួន​បាន​និង​កំពុង​កៀរគរ​ថវិកា​ចំនួន ៤៤៣​លាន​អឺរ៉ូ ជា​ជំនួយ​ឥត​សំណង និងជា​ប្រាក់​កម្ចី ដើម្បី​ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩ និង កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច ដែល​បង្ក​ឡើង​ដោយសារ​ជំងឺ​នេះ។
អឺរ៉ុប​កៀរគរ​ថវិកា​ ៤៤៣​លាន​អឺរ៉ូ ជួយ​កម្ពុជា​ប្រយុទ្ធ​ប្រឆាំង​នឹង​កូវីដ​១៩ និង​កាត់​បន្ថយ​ផល​ប៉ះពាល់​សង្គម-សេដ្ឋកិច្ច។
ដោយ

យោងតាម​សេចក្ដី​ប្រកាស​ព័ត៌មាន ការប្រកាស​ជួយ​នេះ​គឺ​ធ្វើ​ឡើង​ក្រោម​ក្របខ័ណ្ឌ​ក្រុម​អឺរ៉ុប (Team Europe) ជា​ក្រុម​ដែល​ខិតខំប​រួមគ្នា​របស់​សហភាព​អឺរ៉ុប ជាមួយ​រដ្ឋជាសមាជិក​របស់​ខ្លួន ស្ថាប័ន​ហិរញ្ញវត្ថុ និង​ទីភ្នាក់ងារ​អនុវត្ត​នានា​ដើម្បី​ផ្ដល់​ជំនួយ​ហិរញ្ញវត្ថុ និង​ជំនួយ​បច្ចេកទេស ជួយ​ដល់​កម្ពុជា។

លោកជំទាវ Carmen Moreno ឯកអគ្គរដ្ឋទូត​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​មាន​ប្រសាសន៍​ថា “ការរាតត្បាត​ជា​សាកល​នៃ​វីរុស​កូរ៉ូណា ទាមទារ​ឱ្យ​មាន​កិច្ចសហប្រតិបត្តិការ និង​សាមគ្គីភាព។ ក្រុមអឺរ៉ុប​រួមគ្នា​ឈរ​ជាមួយ​កម្ពុជា​ក្នុង​ពេលវេលា​ដ៏​សែន​ពិបាកនេះ។ យើង​ត្រូវ​ធ្វើ​ការងារ​រួមគ្នា ដើម្បី​ធានា​ឱ្យ​មាន​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ប្រកប​ដោយ​ចីរភាព និង​រឹងមាំ ក៏ដូចជា​ ជួយ​កាត់​បន្ថយ​ផល​ប៉ះពាល់​ដែល​ការរាតត្បាត​ជា​សាកល​នេះ​បង្ក​លើ​ជីវិត​មនុស្ស ការងារ និង​ជីវភាព​រស់នៅ​របស់​ពួកគេ។”

ការគាំទ្រនេះ​នឹង​ផ្ដោត​លើ​វិស័យ​អាទិភាព​សំខាន់ៗ រួមមាន ការបង្កើន​សមត្ថភាព​ស្រាវជ្រាវ និង​ធ្វើតេស្ត​នៅ​ក្នុង​ប្រទេស, គាំទ្រ​ដល់​ការអនុវត្ត​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ-១៩ និង​ពង្រឹង​ប្រព័ន្ធ​សុខាភិបាល។

ការគាំទ្រ​ផ្សេង​ទៀត រួមមាន ជំនួយ​ដល់​ពលករ និង​ពលករ​ទេសន្តរប្រវេសន៍ ដែល​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ និង​ការ​រួម​ចំណែក​ឆ្លើយតប​ចំពោះ​បញ្ហា​ប្រឈម​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​វិបត្តិ​មីក្រូហិរញ្ញវត្ថុ​ផងដែរ។

សេចក្ដីប្រកាស​ព័ត៌មានក៏​បាន​និយាយ​បន្ត​ថា អឺរ៉ុប​នឹង​ធ្វើការ​ជាមួយ​កម្ពុជា ដើម្បី​គាំទ្រ​ដល់​ការស្ដារ​ខឿន​សេដ្ឋកិច្ច និង​ការ​បង្កើត​ការងារ ផងដែរ៕




អត្ថបទបន្ទាប់


កម្ពុជាទទួលបានក្រុមហ៊ុនអាកាសចរណ៍ថ្មីមួយទៀតហើយ ទោះចំពេលវិបត្តិកូវីដ-១៩ក៏ដោយ

ព័ត៌មាន
បើទោះបីជាបច្ចុប្បន្នវិស័យអាកាសចរណ៍ កំពុងប្រឈមមុខខ្លាំងបំផុត ក្នុងវិបត្តិកូវីដ-១៩ ក៏ដោយ ប៉ុន្ដែ នៅថ្ងៃទី ១១ ខែមិថុនានេះ រដ្ឋលេខាធិការរដ្…

កម្ពុជា​និង​ឥណ្ឌា​នឹង​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន​ដែល​បាន​ជាប់កុន​ដោយសារកូវីដ១៩

ព័ត៌មាន
ប្រទេស​កម្ពុជា​និង​ឥណ្ឌា​នឹង​ដឹក​ជញ្ជូន​ជនជាតិ​ខ្លួន​ចេញ​ពី​ប្រទេស​រៀងៗ​ខ្លួន ដែល​បាន​ជាប់​គាំង​ដោយសារ​តែ​វីរុស​រាតត្បាត​កូវីដ១៩។ នេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ