សហរដ្ឋអាមេរិកផ្ដល់ជំនួយជាទឹកប្រាក់ជាង៨ម៉ឺនដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ
ដោយ
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសនូវការរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយអភិរក្សការពារនូវទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក នោះគឺប្រាសាទព្រះវិហារ។ ស្ថានទូតបានផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណជាង ៨ម៉ឺនដុល្លារ សម្រាប់ ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារផងដែរ។ នេះបើតាមកម្មវិធីចុះហត្ថលេខា នៅប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ រវាងឯកអគ្គរដ្ឋទូតអាមេរិក និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។