ជំនួយសហរដ្ឋអាមេរិក

សហរដ្ឋអាមេរិកផ្ដល់ជំនួយជាទឹកប្រាក់ជាង៨ម៉ឺនដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ


ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា បានប្រកាសនូវការរួមចំណែកយ៉ាងសំខាន់មួយ ក្នុងការជួយអភិរក្សការពារនូវទីតាំងសម្បត្តិបេតិកភណ្ឌពិភពលោក នោះគឺប្រាសាទព្រះវិហារ។ ស្ថានទូតបានផ្ដល់ជំនួយជាទឹកប្រាក់ប្រមាណជាង ៨ម៉ឺនដុល្លារ សម្រាប់ ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារផងដែរ។ នេះបើតាមកម្មវិធីចុះហត្ថលេខា នៅប្រាសាទព្រះវិហារ នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២១ រវាងឯកអគ្គរដ្ឋទូតអាមេរិក និងរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
សហរដ្ឋអាមេរិកផ្ដល់ជំនួយជាទឹកប្រាក់ជាង៨ម៉ឺនដុល្លារ សម្រាប់ការអភិរក្សវប្បធម៌នៅប្រាសាទព្រះវិហារ
ដោយ

ក្រសួងការបរទេស​អា​មេ​រិ​ក បាន​ឲ្យ​ដឹង​ថា កម្មវិធី​មូលនិធិ​ឯកអគ្គរដ្ឋទូត​សម្រាប់​ការ​អភិរក្ស​វប្បធម៌​នេះ មិនមែន​ជា​លើក​ដំបូង​នោះ​ទេ តែ​វា​ជា​ជំនួយ​លើក​ទី​៣​ហើយ ដែល​អា​មេ​រិ​ក បាន​ជួយ​ដល់​គម្រោង​នៃ​ការ​ភិ​រក្ស និង​ជួសជុល​ជណ្ដើរ​បុរាណ​ផ្នែក​ខាងជើង ជណ្តើរ​ថ្នាក់​ទី​៦ និង​ថ្នាក់​ទី​៧ ក៏​ដូច​ជា​ជួសជុល​ចម្លាក់​តោ​ចំនួន​២ នៅ​ក្នុង​ប្រាសាទ​ផង​ដែរ​។

គួរ​កត់​សម្គាល់ថា សហរដ្ឋអាមេរិក​ផ្ដល់​ជំនួយ​លើក​នេះ​មាន​ប្រមាណ​ជាង​៨​ម៉ឺន​ដុល្លារ ខណៈ​គម្រោង​លើក​ទី​១ និង​ទី​២ ដែល​បាន​ធ្វើ​ចាប់ពី​ឆ្នាំ​២០១៨ រហូត​មក​ដល់​ឆ្នាំ​២០២១ នេះ បាន​បញ្ចប់​ជា​ស្ថាពរ ដោយ​ចំណាយ​ក្នុង​ទឹកប្រាក់​សរុប​ប្រមា​ន ៣២​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​។

លោក W. Patrick Murphy ឯកអគ្គរដ្ឋទូត​អា​មេ​រិ​កប្រចាំនៅកម្ពុជា បាន​មាន​ប្រសាសន៍​ថា លោក​ពិតជា​មាន​មោទនភាព ដែល​បាន​ចូលរួម​បរិច្ចាគ​បន្ថែម​ដើម្បី​ការ​អភិរក្ស​ប្រាសាទព្រះវិហារ ហើយ​លោក​បាន​បញ្ជាក់​ថា នឹង​បន្ត​ជា​ដៃគូ​ដ៏​សំខាន់​នៅ​ក្នុង​កិច្ចការ​នេះ​បន្ត​ទៀត​ផង​ដែរ​។

សូម​ជម្រាប​ថា កម្មវិធី​មូលនិធិ​ឯកអគ្គរដ្ឋទូត សម្រាប់​ការ​អភិរក្ស​វប្បធម៌ (AFCP) ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​អភិរក្ស​ការពារ​នូវ​បេតិកភណ្ឌ​វប្បធម៌​សំខាន់​ៗ ជុំវិញ​ពិភពលោក​។

បន្ថែម​ពីលើ​ការងារ​នៅ​ប្រាសាទព្រះវិហារ ក្រោម​ជំនួយ​កម្មវិធី​នេះ និង​មូលនិធិ​ផ្សេង​ៗ​ទៀត រដ្ឋាភិបាល​អា​មេ​រិ​កបាន​ផ្តល់​ជំនួយ​ជួយ​ដល់​កម្ពុជា​ជាង ៥​លាន​ដុល្លារ​អា​មេ​រិ​ក រាប់​ចាប់តាំងពី​ឆ្នាំ​២០០១​មក ដើម្បី​ជួយ​ដល់​ការ អភិរក្ស​ទីតាំង​បេតិកភណ្ឌ​សំខាន់​ៗ​ផ្សេង​ទៀត​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អេស៊ីលីដាអ៊ីសប ទទួលបានប្រតិបត្តិការជិត៣០០ដង ក្រោយដាក់ឲ្យដំណើរការជាង១សប្តាហ៍

ព័ត៌មាន
អេស៊ីលីដាអ៊ីសប ជាសេវាកម្មទិញទំនិញអនឡាញថ្មីមួយ ដែលធនាគារអេស៊ីលីដាទើបដាក់ឲ្យដំណើរការកាលពីពេលថ្មីៗ ដើម្បីបង្កភាពងាយស្រួល និងរក្សាសុវត្ថិ…

EU យកចំណាត់ការរបស់ WTO មកគំរាមចិន ក្នុងករណីចិនបានបិទផ្លូវពាណិជ្ជកម្មលើប្រទេសលីទុយអានី

ព័ត៌មាន
បន្ទាប់ពីរងការវាយប្រហារខ្លាំងៗ និងចោទប្រកាន់ថា បានលាងឈ្មោះពីបទឧក្រិដពាណិជ្ជកម្ម និងគំរាមកំហែងផ្នែកសេដ្ឋកិច្ច ពីប្រទេសលោកខាងលិចកាលពីខែ តុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ