#ជំរុញការអភិវឌ្ឍវិស័យស្រូវ-អង្ករ

Articles by Tag ជំរុញការអភិវឌ្ឍវិស័យស្រូវ-អង្ករ

រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចស្នើឲ្យសហព័ន្ធស្រូវ-អង្ករកម្ពុជា គិតគូលើយុទ្ធសាស្រ្តចំនួន ៧ចំណុច

ដោយ​ ខន ណារី
រាជរដ្ឋាភិបាលកម្ពុជា នៅតែបន្តផ្តល់អាទិភាពខ្ពស់លើការជំរុញការអភិវឌ្ឍវិស័យស្រូវ-អង្ករកម្ពុជា ដែលជាវិស័យមួយដ៏សំខាន់ ក្នុងការធានាសន្តិសុខស្បៀងរបស់ជាតិ ការគាំទ្រដល់កំណើនសេដ្ឋកិច្ច និងការបង្កើតការងារជូនប្រជាពលរដ្ឋ។ ដូច្នេះ ដើម្បីលើកកម្ពស់វិស័យស្រូវ-អង្ករ កម្ពុជា ឲ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានដាក់ចេញនូវផែនការ និងយុទ្ធសាស្រ្តសំខាន់ៗ មួយចំនួនដល់សហព័ន្ធស្រូវ-អង្ករកម្ពុជា បន្ដអនុវត្តដើម្បីជំរុញលើកម្ពស់វិស័យស្រូវអង្ករ និងការនាំចេញ។