#ជួបសំណេះសំណាលជាមួយកម្មករកម្មការិនី

Articles by Tag ជួបសំណេះសំណាលជាមួយកម្មករកម្មការិនី

សម្តេចតេជោ ហ៊ុន សែន ថា នាយករដ្ឋមន្ត្រីថ្មីអាចនឹងជួបកម្មករកម្មការិនីជំនួសនាយករដ្ឋមន្ត្រីចាស់

ដោយ​ សឿន វណ្ណឌេត
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាចាំផ្ទះបានសម្រេចលើកពេលជួបសំណេះសំណាលជាមួយកម្មករកម្មការិនី ដែលសម្តេចបានសន្យាថានឹងជួបនៅក្រោយថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ដែលទើបបញ្ចប់ដោយរលូនកាលពីពេលថ្មីៗ ក្រោមហេតុផលកត្តាពេលវេលា និងជាប់រវល់បង្កើតរាជរដ្ឋាភិបាលថ្មី។ សម្តេចចង់ឲ្យការជួបសំណេះសំណាល់ជាមួយកម្មករកម្មការិនីធ្វើឡើងក្នុងអាណត្តិរាជរដ្ឋាភិបាលថ្មី ហើយការជួបនៅលើកក្រោយនេះទំនងជាអាចជួបជាមួយនាយករដ្ឋមន្ត្រីថ្មីក៏អាចថាបាន។