#ការ​នាំ​ចេញ​សម្លៀក​បំពាក់

Articles by Tag ការ​នាំ​ចេញ​សម្លៀក​បំពាក់

វិស័យកាត់ដេរសម្លៀកបំពាក់ចាប់ផ្ដើមមានស្ថិរភាពឡើងវិញហើយ តើមកពីកត្តាអ្វីខ្លះ?

ដោយ​ ខន ណារី
វិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងស្បែកជើងកម្ពុជាបានបង្ហាញពីការងើបឡើងវិញជាបណ្ដើរៗ បន្ទាប់ពីបានដាំក្បាលចុះអស់មួយរយៈ បន្ទាប់ពីមានការរាតត្បាតខ្លាំងដោយសារតែបញ្ហាកូវីដ-១៩ ធ្វើឲ្យប៉ះពាល់ដល់ការផលិត និងខ្សែចង្វាក់ផ្គត់ផ្គង់។ យ៉ាងណាមិញ នៅរយៈពេល ៨ខែ ក្នុងឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ របស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិសម្រេចបានដល់ទៅជាង៥ពាន់លានដុល្លារ កើនឡើង ៣% បើប្រៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២០។ នេះបើយោងតាមរបាយការណ៍ស្ដីពីការនាំចេញសម្លៀកបំពាក់ របស់ក្រសួងពាណិជ្ជកម្ម ដែលផ្ដល់ឱ្យសារព័ត៌មានខេមបូណូមីស។