#​ការ​បើក​​ជើងហោះហើរ​ត្រង់​

Articles by Tag ​ការ​បើក​​ជើងហោះហើរ​ត្រង់​

អ្នកជំនាញ៖ ការសម្រេចបើកជើងហោះហើរត្រង់ពីប្រទេសចំនួន៣ឡើងវិញ ជាការបោះជំហានទៅរកការបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ

ដោយ​ ខន ណារី
រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលនូវបម្រាមផ្អាកបណ្តោះអាសន្នជើងហោះហើរត្រង់ពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានរួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីរួមចំណែកដល់ការបើកដំណើរការឡើងវិញនូវសកម្មភាពការសេដ្ឋកិច្ច-សង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្ដារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា។