ការបើកជើងហោះហើរ

អ្នកជំនាញ៖ ការសម្រេចបើកជើងហោះហើរត្រង់ពីប្រទេសចំនួន៣ឡើងវិញ ជាការបោះជំហានទៅរកការបើកសេដ្ឋកិច្ច និងសង្គមឡើងវិញ


រាជរដ្ឋាភិបាលកម្ពុជា សម្រេចលុបចោលនូវបម្រាមផ្អាកបណ្តោះអាសន្នជើងហោះហើរត្រង់ពីប្រទេសចំនួន៣ ក្នុងតំបន់អាស៊ានរួមមាន ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងហ្វីលីពីន ដើម្បីរួមចំណែកដល់ការបើកដំណើរការឡើងវិញនូវសកម្មភាពការសេដ្ឋកិច្ច-សង្គម ជាជំហានៗលើគ្រប់វិស័យតាមគន្លងប្រក្រតីភាពថ្មី រួមទាំងការស្ដារឡើងវិញនូវវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងកិច្ចសហប្រតិបត្តិការក្នុងវិស័យនេះផងដែរ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី២៣ ខែតុលា។
យន្ដហោះរបស់ក្រុមហ៊ុន Malindo Air ដែលបានចុះចតនៅអាកាសយាន្ដដ្ឋានអន្តរជាតិភ្នំពេញ

ជុំវិញ​នឹង​ការ​បើក​ឲ្យ​មាន​ជើងហោះហើរ​ត្រង់​ពី​ក្រៅប្រទេស​ឡើង​វិញ​នេះ​ដែរ ត្រូវ​បាន​អ្នកជំនាញ​ក្នុង​វិស័យ​ទេសចរណ៍​មើលឃើញ​ថា វា​គឺជា​ជំហាន​មួយ​ដ៏​ល្អ​ក្នុង​ការ​ឈាន​ទៅ​បើក​សកម្មភាព​សេដ្ឋកិច្ច និង​សង្គម ក៏​ដូច​ជា​វិស័យ​ទេសចរណ៍​ឡើង​វិញ ប៉ុន្ដែ អ្នកជំនាញ​គូសបញ្ជាក់​ថា រាជរដ្ឋាភិបាល​គួរតែ​មានការ​កែសម្រួល​វិធានការ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​បន្ថែម​ទៀត ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​។

ការ​សម្រេច​លុប​ចោល​បម្រាម​ផ្អាក​បណ្តោះអាសន្ន​ជើងហោះហើរ​ត្រង់​ពី​ប្រទេស ម៉ា​ឡេ​ស៊ី ឥណ្ឌូ​នេ​ស៊ី និង​ហ្វី​លី​ពី​ន​នេះ គឺ​បន្ទាប់​ពី​មានការ​លើក​ឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយ​រដ្ឋមន្ត្រី​នៃ​កម្ពុជា កាលពី​ថ្ងៃ​ទី​២២ ខែតុលា ឆ្នាំ​២០២១ នា​ឱកាស​អញ្ជើញ​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី បាន​ណែនាំ​ដល់​ក្រសួង​-​ស្ថាប័ន​ជំនាញ ដើម្បី​ពិនិត្យ​អំពី​លទ្ធភាព ក្នុង​បើក​ជើងហោះហើរ​ឡើង​វិញ ជាមួយ​បណ្តា​ប្រទេស​ជា​សមាជិក​អាស៊ាន ដូច​ជា ប្រទេស​ឥណ្ឌូ​នេ​ស៊ី​, ម៉ា​ឡេ​ស៊ី និង​ហ្វី​លី​ពី​ន ជាដើម ដើម្បី​ទទួលភ្ញៀវ​ទេសចរ និង​អ្នក​វិនិយោគ​មក​កម្ពុជា​។ បន្ថែម​នោះ សម្ដេច​តេ​ជោ ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ដែរ​ថា បើសិន​កម្ពុជា មិន​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ​នោះ​ទេ កម្ពុជា អាច​ស្លាប់​ដោយសារ​សេដ្ឋកិច្ច ពិបាក​ជាង​ស្លាប់ ដោយសារ​តែ​កូ​វី​ដ​១៩ ទៅ​ទៀត​។

ជុំវិញ​ការ​សម្រេច​លុប​ចោល​បម្រាម​ផ្អាក​បណ្តោះអាសន្ន​នូវ​ជើងហោះហើរ​ត្រង់នេះ​ដែ​ឬ ត្រូវ​បាន​លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ប៉ា​ស៊ី​ហ្វិ​ក បង្ហាញ​ការ​គាំទ្រ យ៉ាង​ពេញទំហឹង និង​សង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រោយ​រដ្ឋាភិបាល បាន​បន្ធូរបន្ថយ​ការ​រឹតត្បិត​នូវ​វិធានការ​មួយ​ចំនួន​ដល់​អ្នកដំណើរ​ដែល​ចូល​មក​កម្ពុជា នឹង​កាន់តែ​ធ្វើ​ឱ្យ​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា ឆាប់​ងើបឡើង​វិញ​។ យ៉ាងណា​ក៏​ដោយ អ្នកជំនាញ​ទេសចរ​រូប​នេះ ក៏​បាន​គូសបញ្ជាក់​ទៀត​ថា នេះ​គ្រាន់តែ​ជា​ជំហាន​ដំបូង​នៃ​ការ​ចាប់ផ្ដើម​ប៉ុណ្ណោះ ដោយ​យល់​ថា កម្ពុជា គួរតែ​មានការ​កែសម្រួល​វិធានការ​នៃ​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​បន្ថែម​ទៀត​។

ដើម្បី​ឈាន​ដល់​ការ​សម្រេច​ផែនការ​បើក​ប្រទេស​ពេញលេញ​ឡើង​វិញ​នៅ​ចុងឆ្នាំ​នេះ ក៏​ដូច​ជា​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ឱ្យ​ងើបឡើង​វិញ កាលពី​ពេល​ថ្មី​ៗ រាជរដ្ឋាភិបាល បាន​សម្រេច​បន្ធូរបន្ថយ រយៈពេល​ការ​ធ្វើ​ច​ត្តា​ឡី​ស័ក សម្រាប់​អ្នកដំណើរ​ចូល​កម្ពុជា ដែល​បាន​ចាក់​វ៉ាក់សាំង​ពេញលេញ​រួច ដោយ​តម្រូវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ៣​ថ្ងៃ ចំពោះ​វិនិយោគិន បុគ្គលិក​ជំនាញ​បច្ចេកទេស​ទាំង​ជនជាតិ​ខ្មែរ និង​បរទេស មន្ត្រី​ការទូត មន្ត្រី​អនុវត្ត​គម្រោង​សហប្រតិបត្តិការ​ផ្លូវការ និង​មន្ត្រីរាជការ​របស់​រាជរដ្ឋាភិបាល ដែល​ត្រលប់​មក​ពី​បំពេញបេសកកម្ម​នៅ​ក្រៅប្រទេស​។ ខណៈ​អ្នកដំណើរ​ទូទៅ​ដែល​ជា​ជនជាតិ​ខ្មែរ ឬ​ជនបរទេស ត្រូវ​អនុវត្ត​របប​ច​ត្តា​ឡី​ស័ក ចំនួន ៧​ថ្ងៃ​។ ដោយឡែក អ្នកដំណើរ​គ្រប់​ប្រភេទ ដែល​មិន​បាន​ចាក់​វ៉ាក់សាំង​កូវ​ដី​១៩ ឬ​មិន​ទាន់​បាន​ចាក់​វ៉ាក់សាំង​ដូ​ស​មូលដ្ឋាន បាន​ពេញលេញ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន ១៤​ថ្ងៃ​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​ផែនការ​សម្រុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​រៀងខ្លួន​ៗ ពេល​នេះ​បណ្ដា​ប្រទេស​ជា​ច្រើន​លើ​ពិភពលោក​បាន​និង​កំពុង​ចាប់ផ្ដើម​បើក​ជើងមេឃ​ជា​បណ្ដើរ​ៗ​ហើយ ពិសេស​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ដូច​ជា ថៃ វៀតណាម សិង្ហ​បុរី និង​ម៉ា​ឡេ​ស៊ី​ជាដើម ដោយ​ការ​អនុវត្ត​បើក​ជើងមេឃ​ទទួល​អ្នកដំណើរ​ពី​បរទេស​នេះ គឺ​ធ្វើ​ឡើង​តាម​គោលការណ៍​ផ្សេង​ៗ​គ្នា ហើយ​ឃើញ​មាន​តែ​ប្រទេស​ថៃ​មួយ​ទេ ដែល​បាន​កំណត់​បើក​អនុញ្ញាត​ឲ្យ​ទេសចរ​ទេស​ចូល​ប្រទេស​ខ្លួន ដោយ​មិន​ចាំបាច់​ធ្វើ​ច​ត្តា​ឡី​ស័ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើអ្នកជំនាញយល់ឃើញបែបណា ជុំវិញគម្រោងបោះផ្សាយលក់មូលបត្ររដ្ឋ ៣០០លានដុល្លារជាលើកដំបូងនៅឆ្នាំក្រោយនេះ?

ព័ត៌មាន
នៅឆ្នាំ២០២២ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជាមានគោលដៅនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកដំបូងបង្អស់របស់ខ្លួនក្នុងទំហំ ៣០០លានដុល្លារអាមេរិក ដើម្ប…

បើគ្មានការផ្គត់ផ្គង់ពីប្រទេសជិតខាង តើវិស័យថាមពលកម្ពុជាអាចជួបបញ្ហាអ្វីខ្លះ?

ព័ត៌មាន
ថ្នាក់ដឹកនាំអគ្គិសនីកម្ពុជាបានគូសបញ្ជាក់ថា ការទិញលក់ថាមពលរវាងប្រទេសមួយទៅប្រទេសមួយវាជារឿងធម្មតាក្នុងវិស័យថាមពល ដ្បិតវាជាការធ្វើពាណិជ្ជកម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ