#ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

Articles by Tag ការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ

កម្ពុជានឹងចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ៣មុខបន្ថែមទៀត នៅឆ្នាំ២០២៣

ដោយ​ ខន ណារី
គិតមកទល់ពេលនេះ មានផលិតផលកម្ពុជា ប្រមាណ២០មុខហើយ ដែលត្រូវបានក្រសួងពាណិជ្ជកម្មបាន និងកំពុងសិក្សាស្រាវជ្រាវ និងកំណត់យកជាផលិតផលសក្ដានុពលសម្រាប់ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ។ ក្នុងនោះដែរ ផលិតផលចំនួន ៣មុខទៀត មានដូចជា អំបិលកំពតកែប ទឹកត្រីកំពតកែប និងបង្កងតាកែវ កំពុងត្រូវបានក្រសួងពាណិជ្ជកម្មរៀបចំក្នុងការចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្ត្រនៅក្នុងឆ្នាំ២០២៣។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្ម។