ថ្ងៃដំបូងនៃការរឹតបន្តឹងច្បាប់ចរាចរណ៍ ឃាត់បានរថយន្ត ៨០គ្រឿង ម៉ូតូ៩០០ គ្រឿង ត្រឹមតែរយៈពេល៣ម៉ោង
ដោយ
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបង្ហាញពីរបាយការណ៍បឋម ស្តីពី ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ នៅរាជធានីភ្នំពេញ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ ចាប់ពីម៉ោង ០៧:០០ ដល់ម៉ោង ១០:០០ព្រឹកនេះ បានឲ្យដឹងថា សមត្ថកិច្ចបានធ្វើការឃាត់យានយន្តដែលល្មើសច្បាប់បាន១៧០គ្រឿង ដោយក្នុងនោះមានម៉ូតូចំនួន ៩០០គ្រឿង និងរថយន្ត ៨០ គ្រឿង ។