ពីរបាយការណ៍បឋមដដែលបានបញ្ជាក់ថា
ទៀតថា មូលហេតុនៃការឃាត់ម៉ូតូសរុបចំនួន ៩០០ គ្រឿងនោះរួមមាន អត់មួក ៨៤៥ គ្រឿង អត់ស្លាកលេខ ៨ គ្រឿង
ល្មើសសញ្ញាចរាចរ ៤៧ គ្រឿង។ ដោយឡែក មូលហេតុនៃការឃាត់ រថយន្តសរុបចំនួន ៨០
គ្រឿងនោះរួមមាន អត់ពាក់ខ្សែក្រវ៉ាត់ ៦៣ គ្រឿង បញ្ច្រាស់ទិស ០៧ គ្រឿង អត់ស្លាកលេខ ០២ គ្រឿង និយាយទូរស័ព្ទ ០២
គ្រឿង អត់ប័ណ្ណសំគាល់យានយន្ត ០១ គ្រឿង ល្មើសសញ្ញាចរាចរណ៍ ០៣ គ្រឿង
និងរថយន្តដឹកសំពីងសំពោង ០២ គ្រឿង។
យ៉ាងណាមិញ
នៅក្នុងសន្និសីទសារព័ត៌មានកាលពីម្សិលមិញនេះ អគ្គស្នងការរងនគរបាលជាតិ
នាយឧត្តមសេនីយ៍ ហ៊ឹម យ៉ាន បានបញ្ជាក់ថា
នឹងអនុវត្តការរឹតបន្តឹងច្បាប់ចរាចរណ៍នេះ ឲ្យមានតម្លាភាព
មិនថាពលរដ្ឋសាមញ្ញា ឬមន្ត្រីរាជការ មន្ត្រីនគរបាលនោះទេ
ត្រូវទទួលការផាកពិន័យស្មើភាពគ្នា៕
© 2023 រក្សាសិទ្ធិគ្រប់បែបយ៉ាងដោយ ខេមបូណូមីស។ សម្រាប់ការប្រើប្រាស់ ឬផ្សាយបន្ត សូមទាក់ទងមក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ 089 777 076។