#ការគំរាមកំហែងសន្តិសុខ

Articles by Tag ការគំរាមកំហែងសន្តិសុខ

រុស្ស៊ីគំរាមចាត់វិធានការតបត ចំពោះការបញ្ចូលហ្វាំងឡង់ជាសមាជិកណាតូជាផ្លូវការ

ដោយ​ ហ៊ុន គន្ធថៃ
ដូចអ្វីដែលគេទន្ទឹងមែន នៅទីបំផុតប្រទេសហ្វាំងឡង់បានចូលជាសមាជិកសម្ព័ន្ធយោធាណាតូជាផ្លូវការហើយនៅថ្ងៃអង្គារ ទី ៤ មេសា ឆ្នាំនេះ ជាមួយនឹងការអបអរសាទរពីអ៊ុយក្រែននិងពីបស្ចឹមប្រទេស។ វាជាទិវាដែលប្រទេសនៅសមុទ្របាល់ទិច ក្នុងទ្វីបអឺរ៉ុបភាគខាងជើងនេះ បញ្ចប់នយោបាយមិនចូលបក្សសម្ព័នយោធារយៈពេល ៧០ ឆ្នាំ ហើយក៏ជាទិវាដែលរុស្ស៊ីព្រមានថា ហ្វាំងឡង់មើលប្រវត្តិសាស្ត្រខុស និងបានគំរាមចាត់វិធានការប្រឆាំងតបវិញ។ នេះបើតាមការផ្សាយរបស់សារព័ត៌មានរ៉យទ័រ។