#ការលក់រថយន្តអគ្គិសនីរបស់ចិន BYD

Articles by Tag ការលក់រថយន្តអគ្គិសនីរបស់ចិន BYD

ក្រុមហ៊ុនយក្សចិន BYD នាំមុខក្រុមហ៊ុន Tesla ជាលើកដំបូង ក្នុងការលក់រថយន្ដអគ្គិសនីបានច្រើនជាងគេបំផុតក្នុងពិភពលោក

ដោយ​ វុធ ច័ន្ទតារា
របាយការណ៍ចុងក្រោយមួយបានបង្ហាញកាលពីថ្ងៃចន្ទដើមសប្តាហ៍នេះថា ចំនួនរថយន្តអគ្គិសនីដែលបានចុះបញ្ជីនៅទូទាំងពិភពលោក បានកើនលើសចំនួនជាង១០លានគ្រឿងក្នុងឆ្នាំ២០២២ ដោយសារឧស្សាហកម្មរថយន្តអគ្គិសនីបានបន្តនិន្នាការកើនឡើង ស្របជាមួយនឹងកំណើនដ៏ខ្លាំងក្លានៃទីផ្សារប្រទេសចិន។ ប្រការនេះក៏បានធ្វើឱ្យក្រុមហ៊ុនផលិតរថយន្តអគ្គិសនីឈានមុខគេមួយរបស់ចិន BYD សម្រេចបានការលក់ដ៏ច្រើនសម្បើម រហូតដល់វ៉ាដាច់ការលក់របស់ក្រុមហ៊ុនអាមេរិក Tesla ថែមទៀតផង កាលពីឆ្នាំ២០២២កន្លងទៅ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានកូរ៉េ THE KOREA Herald។