#ការនាំចេញទំនិញកម្ពុជាទៅអាមេរិក

Articles by Tag ការនាំចេញទំនិញកម្ពុជាទៅអាមេរិក

ការនាំចេញទំនិញកម្ពុជាទៅអាមេរិកនៅតែកើនខ្ពស់ដល់ ៤០% នៅ៨ខែឆ្នាំនេះ ទោះកូវីដ-១៩កំពុងរាតត្បាតខ្លាំង

ដោយ​ សឿន វណ្ណឌេត
ការនាំចេញទំនិញរបស់កម្ពុជានៅតែកើនខ្លាំងក្នុងរយៈពេល៨ខែដើមឆ្នាំ២០២១នេះ បើទោះបីជាកូវីដ១៩បាននិងកំពុងបន្ដអុកឡុកខ្លាំងក្ដី។ ជាក់ស្តែងនៅរយៈពេល៨ខែឆ្នាំនេះ ការនាំចេញទំនិញរបស់កម្ពុជាទៅសហរដ្ឋអាមេរិក សម្រេចបានជាង ៤ពាន់៦រយលានដុល្លារអាមេរិកកើនឡើង៤០% ខណៈការនាំចូលពីសហរដ្ឋអាមេរិកកើនឡើងជាង៦០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទំហំពាណិជ្ជកម្មសរុបរវាងប្រទេសទាំងពីរ បានឈានដល់ជិត៥ពាន់លានដុល្លារ កើនឡើងជាង៤០% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។