ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២
ដោយ
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២
សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម អះអាងបញ្ជាក់ថា ការនាំចេញគ្រឿងសមុទ្ររបស់ វៀតណាម នឹងបន្តធ្លាក់ចុះ ក្នុងរយៈពេលជាច្រើនខែទៀត ដោយសារតែវិបត្តិមេរោគ កូវីដ-១៩ ជាពិសេស សហគ្រាសកែច្នៃ និងនាំចេញគ្រឿងសមុទ្រ ជួបប្រទះនូវ បញ្ហាលំបាកជាច្រើន រួមមាន ការលុបចោលការបញ្ជាទិញ ការដឹកជញ្ជូនទំនិញ និងការបង់ប្រាក់ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុង ស្រុកវៀតណាម។