ការនាំចេញផលនេសាទទឹកប្រៃរបស់វៀតណាម

ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២


ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២ សមាគមអ្នកនាំចេញ និងផលិតគ្រឿងសមុទ្រវៀតណាម អះអាងបញ្ជាក់ថា ការនាំចេញគ្រឿងសមុទ្ររបស់ វៀតណាម នឹងបន្តធ្លាក់ចុះ ក្នុងរយៈពេលជាច្រើនខែទៀត ដោយសារតែវិបត្តិមេរោគ កូវីដ-១៩ ជាពិសេស សហគ្រាសកែច្នៃ និងនាំចេញគ្រឿងសមុទ្រ ជួបប្រទះនូវ បញ្ហាលំបាកជាច្រើន រួមមាន ការលុបចោលការបញ្ជាទិញ ការដឹកជញ្ជូនទំនិញ និងការបង់ប្រាក់ជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានក្នុង ស្រុកវៀតណាម។
ការនាំចេញគ្រឿងសមុទ្រវៀតណាម អាចនឹងបន្ដដាំក្បាលចុះទៀត នៅត្រីមាសទី២(រូបភាព Vietnamplus)
ដោយ

ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម នៅ​ត្រីមាស​ទី ២ ទំនងជា​មិន​អាច​ត្រលប់​មក​សភាព​ដើម​វិញ​បាន​នោះ​ទេ ដោយសារ​តែ ទីផ្សារ​នាំ​ចេញ​ធំ​ៗ​របស់​វៀតណាម កំពុង​តែ​រង​គ្រោះ​ដោយសារ​តែ​មេរោគ​កូ​វី​ដ​១៩ ជា​ពិសេស​ទីផ្សារ​សហភាព​អឺរ៉ុប និង​អា​មេ​រិ​ក ខណៈ​ទីផ្សារ​ចិន ក៏​ពុំ​អាច​កើនឡើង​វិញ បាន​ភ្លាម​ៗ​នោះ​ដែរ​។

សមាគម​អ្នក​នាំ​ចេញ និង​ផលិត​គ្រឿង​សមុទ្រ​វៀតណាម បាន​ធ្វើការ​ព្យាករណ៍​ថា ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម នៅ​ក្នុង​ត្រីមាស​ទី ២​នេះ គឺ​សម្រេច​បាន​ត្រឹមតែ ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​ធ្លាក់​ចុះ ៥% ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ យ៉ាងណា​ក៏​ដោយ ការ​នាំ​ចេញ​នេះ រំពឹង​នឹង​មាន​ភាព​ប្រសើរ​ឡើង​វិញ នៅ​ក្នុង​ត្រីមាស​ទី ៣ និង​ទី ៤ ខាង​មុខ​។

បើ​តាម​ក្រសួងកសិកម្ម និង​អភិវឌ្ឍន៍ជនបទ​វៀតណាម បាន​បង្ហាញ​ថា លទ្ធផល​នៃ​ការ​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម ក្នុង​រយៈពេល ៤​ខែ ដើមឆ្នាំ ២០២០​នេះ គឺ​សម្រេច​បាន ២​ពាន់ ១​រយ​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​មានការ​ធ្លាក់​ចុះ​រហូត​ដល់​ទៅ ១០% បើ​ធៀប​នឹង​ពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។

ក្នុង​នោះ ការ​នាំ​ចេញ​ត្រី​ប្រា និង​បង្គា ដែល​ជា​ផលិតផល​នាំ​ចេញ​សំខាន់​បំផុត គឺ​មានការ​ធ្លាក់​ចុះ​យ៉ាង​គំហុក ដោយ​ការ​នាំ​ចេញ​ត្រី​ប្រា មាន​ត្រឹមតែ ៤២០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ ៣២% និង​ការ​នាំ​ចេញ​បង្គា សម្រេច​បាន​ជិត ៧៥០​លាន​ដុល្លារ​អា​មេ​រិ​ក ធ្លាក់​ចុះ​ជាង ១២%​។

សូម​ជម្រាប​ដែរ​ថា ប្រទេស​ជប៉ុន សហភាព​អឺរ៉ុប និង​ប្រទេស​ចិន សុទ្ធតែ​ជាទី​ផ្សារ​នាំ​ចេញ សំខាន់​ៗ​របស់ ផលិតផល​គ្រឿង​សមុទ្រ​វៀតណាម ដែល​កាន់កាប់​ចំណែក ៥៨% នៃ​ការ​នាំ​ចេញ​សរុប​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តម្លៃប្រេងឆៅ អាចនឹងបន្តកើនឡើងទៀត ខណៈប្រទេសផលិតប្រេងធំៗកំពុងរៀបចំផែនការកាត់បន្ថផលិតកម្មបន្ថែម

ព័ត៌មាន
តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិ បានបន្តងើបឡើងវិញសន្សឹមៗ ដោយអ្នកជំនួញ កំពុងទន្ទឹងរង់ចាំពី លទ្ធផលនៃកិច្ចប្រជុំរវាង បណ្តាប្រទេសផលិតប្រេងយក្សៗ…

ពិសេស! ទិញវីឡាទោល​បែប​ភូមិគ្រឹះរបស់ បុរី ប៉េង ហួត ជាមួយនឹងឱកាស​​ចំណេញ​រហូត​ដល់ $220,696 ភ្លាមៗ

ព័ត៌មាន
បច្ចុប្បន្ននេះបរិបថនៃការរស់នៅ កំពុងតែមានទំនោរផ្លាស់ប្តូរឈានទៅរកជីវិតបែបទំនើបស៊ីវិល័យ។ ស្របពេលជាមួយគ្នានេះដែរ ការអភិវឌ្ឍអចលនទ្រព្យ បែបវ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ