#ការនាំចូលដែក និងដែកថែបរបស់កម្ពុជា

Articles by Tag ការនាំចូលដែក និងដែកថែបរបស់កម្ពុជា

ការនាំចូលដែកកើនឡើង ប៉ុន្ដែបញ្ហាដែកឡើងថ្លៃកំពុងបង្កក្តីបារម្ភដល់ក្រុមហ៊ុនម៉ៅការសាងសង់

ដោយ​ សឿន វណ្ណឌេត
របាយការណ៍ពីអគ្គនាយកដ្ឋានគយ និងរដ្ឋាករបង្ហាញថា ការនាំចូលដែក និងដែកថែបរបស់កម្ពុជាមានការកើនឡើងជិត២០% នៅ៥ខែឆ្នាំ២០២២ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលវាបង្ហាញពីការរីកចម្រើនផ្នែកសេដ្ឋកិច្ច ជាពិសេសវិស័យសំណង់តែម្តង។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះ គឺតម្លៃដែក និងដែកថែបនៅកម្ពុជានៅតែមានតម្លៃខ្ពស់ ដែលបញ្ហានេះកំពុងបង្កក្តីបារម្ភដល់ក្រុមហ៊ុនរកស៊ីម៉ៅការសាងសង់នៅកម្ពុជា ព្រោះបញ្ហាដែក និងគ្រឿងសំណងឡើងថ្លៃ បានទាញទម្លាក់ប្រាក់ចំណេញរបស់ពួកគេ។