ក្រសួងការងារ៖ កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនោះទេ
ដោយ
ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់នៅថ្ងៃទី ១២ ខែឧសភាថា កម្ពុជាមិនទាន់មានការបញ្ជូនពលករតាមរដូវកាលទៅធ្វើការនៅក្រៅប្រទេសនៅឡើយទេ។ ការប្រកាសជូនដំណឹងនេះ ធ្វើឡើងបន្ទាប់ក្រសួងទទួលបានពាក្យបណ្តឹងពីប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋាន ដែលបានលើកឡើងថា មានជនខិលខូចមួយចំនួន បានចុះផ្សព្វផ្សាយជ្រើសរើស និងប្រមូលថវិកាពីប្រជាពលរដ្ឋ ដោយធានាអះអាងថា អាចបញ្ជូនទៅធ្វើការតាមរដូវកាលនៅក្រៅប្រទេសដែលមានប្រាក់ចំណូលខ្ពស់។